ក្រុមហ៊ុនថៃមួយបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើប្រេង និងឧស្ម័ននៅតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនថៃ Onshore Logistics Services Co Ltd (OLS) បានបង្ហាញពីបំណងប្រាថ្នាដ៏មុតមាំរបស់ខ្លួនក្នុងការវិនិយោគលើការអភិវឌ្ឍប្រេង និងឧស្ម័ននៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ។ នេះបើយោងតាមការចេញផ្សាយដោយស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក។

គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន​ត្រូវ​បាន​លាតត្រដាង​ក្នុង​ជំនួប​រវាង​មន្ត្រី​ការទូត​កម្ពុជា​ដឹកនាំ​ដោយ​លោក ធុច ដាលីន និង​គណៈប្រតិភូ​របស់ក្រុមហ៊ុន OLS ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​លោក Phakin Pataradittakul កាលពី​សប្តាហ៍​មុន​។

លោក ធុច ដាលីន បានសម្តែងនូវការពេញចិត្តចំពោះគម្រោងនេះ ហើយបានស្នើឱ្យគណៈប្រតិភូរៀបចំ និងដាក់សំណើសុំវិនិយោគដល់អាជ្ញាធរកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ។ ទោះ​ជា​យ៉ាង​ណា ការ​ចេញ​ផ្សាយ​នេះ​មិន​បាន​ផ្តល់​ការ​ពន្យល់​បច្ចេកទេស​ណាមួយ​នៃ​គម្រោង​នេះ​ទេ។

ក្នុងជំនួបនោះ លោក Pataradittakul បានបង្ហាញពីគម្រោងនេះ ដល់មន្ត្រីការទូតកម្ពុជា ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុន OLS បានបង្កើតគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន ក្នុងទម្រង់ Multi-Client Seismic 3D Survey (MC3D) នៅក្នុងតំបន់ OCA ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ២៦.០០០គីឡូម៉ែត្រ​រវាង​កម្ពុជា និង​ថៃ។

ទោះបីជាប្រទេសទាំង២ទទួលស្គាល់ថា តំបន់ OCA មានបរិមាណឧស្ម័នធម្មជាតិ និងធនធានដ៏ច្រើនសម្រាប់ប្រទេសទាំង២ក៏ដោយ ប៉ុន្តែការចរចាចែកប្រយោជន៍មិនបានឆ្លងកាត់ការគិតរបស់ពួកគេទេ ខណៈការចរចាររវាងរដ្ឋាភិបាលទាំងពីរបានទទួលជោគជ័យតិចតួចរហូតមកដល់ពេលនេះ។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល (MME) បានអះអាងកាលពីពេលថ្មីៗនេះថា “កម្ពុជាមិនទាន់ទទួលបានការឆ្លើយតបណាមួយពីសមភាគីថៃ ទាក់ទងនឹងការបន្តការចរចានេះនៅឡើយទេ ចាប់តាំងពីរដ្ឋាភិបាលបានផ្ញើលិខិតមួយទៅអតីតក្រុមការងារចរចារបស់ប្រទេសថៃ”។

លោក Kurujit Nakonthap នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងរបស់ប្រទេសថៃបានជំរុញឱ្យរដ្ឋាភិបាលថៃធ្វើការជាមួយកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃឧស្ម័នពិភពលោកក្នុងរយៈពេលវែង បន្ទាប់ពីគណៈរដ្ឋមន្ត្រីធ្លាប់បានពិភាក្សាក្រៅផ្លូវការកាលពីខែមករាអំពីការអភិវឌ្ឍរួមគ្នានៃធនធានប្រេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here