ក្រសួងពាណិជ្ជក​ម្មគ្រោងចុះបញ្ជីរម៉ាកផលិតផលទំនិញសំគាល់ភូមិសាស្រ្តចំនួន៤បន្ថែមទៀត

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ដើម្បីពង្រីកទីផ្សារ និងជម្រុញការនាំចេញក្រសួងពា​ណិជ្ជកម្មគ្រោងចុះបញ្ជីរ ម៉ាកទំនិញសំគាល់ភូមិសាស្រ្ត ចំនួន៤ទៀតនាពេលខាងមុខ។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ៤រួមមាន ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។

លោកអ៊ុក ប្រជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា បច្ចុប្បន្នក្រសួងបាន និងកំពុងបន្តអនុវត្ត គម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៤បន្ថែមទៀតរួមមាន អំបិល និងផ្កាអំបិលកំពត ក្នុងខេត្តកំពត និងខេត្តកែប បង្កងតាកែវក្នុងខេត្តតាកែវ ទឹកត្រីកំពតក្នុងខេត្តកំពត និងខេត្តកែប ព្រមទាំងក្ដាមថ្មកោះកុង៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here