Grand Canal នៅប្រទេសចិនជាប់ឈ្មោះជាទន្លេសិប្បនិមិត្ត ដែលវែងបំផុតលើពិភពលោក

0

ដោយៈ សុខុម

ប៉េកាំង: ការជីកទន្លេសិប្បនិមិត្ត ដែលវែងជាងគេបំផុតលើពិភពលោកទាមទារពេលវេលា ការខិតខំប្រឹងប្រែងដោយភាពអំណត់ខ្ពស់ និងការបោះទុនវិយោគយ៉ាងច្រើនសម្បើម ហើយទាំងអស់នេះជាអ្វីដែលមហាយក្សចិន អាចធ្វើបានយ៉ាងអស្ចារ្យ។

លាតសន្ធឹងប្រវែង រហូតដល់ទៅ១.៧៨២គីឡូម៉ែត្រ ដែលវែងជាងប្រមាណ៩ដង ធៀបនឹងព្រែកជីកSuez Canal ក្នុងប្រទេសអេហ្ស៊ីប ទន្លេសិប្បនិមិត្តនៅប្រទេសចិន Grand Canal បានក្លាយជាទន្លេសិប្បនិមិត្ត ដែលវែងបំផុតលើពិភពលោក។

ដោយត្រូវបានអង្គការ UNESCO ចុះបញ្ជីទទួលស្គាល់ជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០១៤ ទន្លេសិប្បនិមិត្ត Grand Canal ឬ ដែលគេស្គាល់ថា Jing-Hang Canal រត់ពីទីក្រុងប៉េកាំង ភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងហាងចូវ (Hangzhou) ភាគខាងត្បូង ហើយតភ្ជាប់ទៅកាន់ផ្លូវទឹកជាច្រើន រួមទាំងទន្លេលឿង (Yellow River) និងទន្លេយ៉ាងចឺ (Yangtze River) ផងដែរ។

យោងតាមឯកសារបង្ហាញថា ទន្លេសិប្បនិមិត្តនេះ ត្រូវបានជីកជាផ្នែកៗ ដាច់ដោយឡែកតាំងពីជាង២.៥០០ឆ្នាំមុនមកម៉្លេះ ហើយវាត្រូវបានទម្លាយបញ្ចូលគ្នា ជាបន្តបន្ទាប់នៅប៉ុន្មានសតវត្សរ៍ចុងក្រោយនេះ។

នៅសតវត្សរ៍ចុងក្រោយនេះ ផ្នែកខ្លះនៃទន្លេសិប្បនិមិត្តនេះបានរីងស្ងួតអស់ ឬត្រូវបានបំពុលដោយភាពកខ្វក់។ ទោះជាយ៉ាងណា នៅឆ្នាំ២០២២ គំនិតផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលចិន បានធ្វើឱ្យទន្លេសិប្បនិមិត្ត Grand Canal ទាំងមូលត្រូវបានសម្អាត និងតភ្ជាប់ឡើងវិញដោយជោគជ័យ។

យោងតាម Wikipedia បង្ហាញថា ជាទូទៅទន្លេសិប្បនិមិត្តនេះមានទទឹងអប្បបរមា១០០ម៉ែត្រ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here