វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩នឹងចាប់ផ្តើមនៅថ្ងៃនេះក្នុងប្រទេសវៀតណាម

0

ដោយវុត្ថា
ភ្នំពេញ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) លើកទី៣៨ ចាប់ផ្តើមនៅថ្ងៃស្អែកនេះ នៅក្នុងទីក្រុងហាឡុង ប្រទេសវៀតណាមក្រោមប្រធានបទ “អាស៊ាន អានុភាពតែមួយ “ASEAN: The Power of One” ដែលមានការចូលរួមពីរដ្ឋមន្ត្រីអាស៊ានមកពីប្រទេសជាសមាជិកទាំង១០ចូលរួមផងដែរ ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩នេះ នឹងចាប់ផ្តើមដំណើរការជាផ្លូវការបន្ទាប់ពីកិច្ចប្រជុំយ៉ាងមមាញឹក របស់ស្ថាប័នជាតិទេសចរណ៍ (NT0s) នៃប្រទេសជាសមាជិកអាស៊ាន អាស៊ានបូក និងសមាគមឧស្សាហកម្មទេសចរណ៍អាស៊ាន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមករាមក។

វេទិកាទេសចរណ៍អាស៊ាន (ATF) ជាព្រឹត្តិការទេសចរណ៍អាស៊ានមួយដ៏ធំ ដែលត្រូវរៀបចំវិលជុំ១០ឆ្នាំម្តង ដែលក្នុងនោះមានការប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX (ATF) ការផ្ដល់រង្វាន់ដល់ផ្នែកឯកជន និងសហគមន៍ទេសចរណ៍ នៃបណ្តាប្រទេសសមាជិកដែលបានអនុវត្តគំរូតាមស្តង់ដានានារបស់អាស៊ាន។

វាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់បំផុត នៃកិច្ចសហប្រតិបត្តិការស្តីពីទេសចរណ៍តំបន់អាស៊ានដើម្បីផ្លាស់ប្តូរព័ត៌មាន និងទិសដៅនៃកិច្ចសហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពនៃវិស័យទេសចរណ៍ក្នុងតំបន់ នឹងធានានិរន្តភាពនៃការអភិវឌ្ឍទេសចរណ៍អាស៊ានដែលមានបំណងបង្កើតអាស៊ាន ឱ្យទៅជាគោលដៅទេសចរណ៍រួមតែមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ និងផ្លាសប្តូរអ្នកទេសចរណ៍ក្នុងតំបន់។

អាស៊ានគឺជាទិសដៅរួម នៃដំណើរទេសចរណ៍ក្នុងតំបន់ ដោយមានភាពចម្រុះពណ៌ភាពស្រស់ស្អាត ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ តាមរយៈផលិតផលទេសចរណ៍ កម្មវិធីទេស​ចរណ៍អន្តរជាតិ សកម្មភាពទីផ្សារនិងកម្មវិធីជំរុញវិនិយោគទុន ស្តង់ដានៃសេវាកម្មទេសចរណ៍និងធនធានមនុស្ស។ អាស៊ានធ្វើសកម្មនភាព ឆ្ពោះទៅកាន់ទិសដៅរួម ក្លាយជាគោលដៅទស្សនាកិច្ច កម្សាន ដែលមានគុណភាព ឆ្ពោះទៅរកការអភិវឌ្ឍដែលមានតុល្យភាព រួបរួមគ្នា និងការទទួលខុសត្រូវ រួមចំណែកដល់ភាពរុងរឿងរបស់ប្រជាជនអាស៊ានទាំងមូល។ ប្រជាពលរដ្ឋនិមួយៗ និងសហគមន៍ ក្នុងតំបន់អាស៊ាន ជាអ្នកដើរតួដ៏សំខាន់គាំទ្រនិងសម្របសម្រួលក្នុងការចូលរួម និងទទួលបានអត្ថប្រយោជន៍នៅក្នុងដំណើរការអភិវឌ្ឍន៍ទេសចរណ៍ ដែលជាទិសដៅសំខាន់ដើម្បីបង្កើតកម្លាំងរួម បង្រួបបង្រួមនៅគ្រប់ស្រទាបវណ្ណៈ តាំងពិព៌ណ សហគមន៍មូលដ្ឋាន រហូតដល់ ថ្នាក់ជាតិ និងតំបន់។

ប្រទេសកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF) នៅឆ្នាំ២០២១ បន្ទាប់ពី ATF2020 នៅប្រទេសប្រ៊ុយណេដារុយសាឡឹម និងបន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះ ATF លើកទី៣០ កាលពី១០ឆ្នាំមុន នៅរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here