សម្ដេចតេជោបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់លោកហ៊ុន ម៉ាណែតដែលអាចធ្វើជានាយករដ្ឋមន្ត្រីនៅពេលអនាគត

0

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅព្រឹកថ្ងៃទី២២ មីនា ២០២៣បានឱ្យដឹងថា ហ៊ុនម៉ាណែត គឹមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលអនាគត ។
សម្ដេចតេជោបន្តថា ហ៊ុន ម៉ាណែតជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី ហើយរដ្ឋធម្មនុញ្ញហាមតែអ្នកដែលជាប់គុក ឬអ្នកដែលតុលាការហាមឱ្យធ្វើនយោបាយ និងមួយទៀតគឺអ្នកមិនមែនជាសមាជិករដ្ឋសភា ពីព្រោះក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ថា នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិករដ្ឋសភា ។


សម្ដេចតេជោហ៊ុនសែនបន្តទៀតថា បើសិនជាហ៊ុន ម៉ាណែតចេញឃោសនារកសម្លេងឆ្នោត គឺត្រូវឈប់ពីកងទ័ពជើងគោកឬក៏ត្រូវមានអ្នកមកជំនួសជាស្តីទី ។ នៅពេលដែលម៉ាណែតត្រូវកាន់តួនាទីជានាយករដ្ឋមន្ត្រីម៉ាណែតត្រូវលាចេញពីកងទ័ពហើយមកធ្វើជាសមាជិករដ្ឋសភា តែបើសិនជាមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី ម៉ាណែតអាចលាចេញពីសមាជិកសភា ទៅកាន់ការងារជាមេបញ្ជាការកងទ័ពជើងគោកវិញ ។
សម្ដេចតេជោបន្ថែមថា លក្ខខណ្ឌទាំងនេះបានធ្វើឱ្យលោកហ៊ុនម៉ាណែតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយក្នុងការក្លាយជានាយករដ្ឋមន្ត្រី ហើយបើសិនជាម៉ាណែតមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តើមានអ្នកណាទៀតដែលអាចស័ក្ដិសមឬក៏មានតែក្រុមប្រឆាំងទេដែលស័ក្ដិសម ?

LEAVE A REPLY

Please enter your comment!
Please enter your name here