ដោយៈ គង់ សូរិយា
កោះកុងៈ អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងបានលើកឡើងនូវភាពជោគជ័យជាច្រើន ចំណុចរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០២២ ក្រោមការដឹកនាំរបស់សម្តេចតេជោ។
លោកជំទាវបានថ្លែងក្នុងពិធីបើកសន្និបាតការងារ ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣កាលពីថ្ងៃទី២២ មិនាថា ចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ សម្រេចបានរួមមាន ទី -ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ទី-ការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌និងគ្មានអំពើហិង្សា។

ទី៣-ការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈវិធានសុខាភិបាល និងការចាក់ ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ ទី៤ -ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរ ជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅ អ៊ុយក្រែន។
ទី៥-ការអនុវត្តនយោបាយការបរទេស ឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ គួរជាទីមោទកៈបំផុត។
លោកជំទាវមិថុនា ភូថងបានបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍ សំខាន់ៗចំនួន២
ទី១៖ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសម្តេចតេជោ មានបំណងរៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវ ជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។
គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់ តែ៤៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ទី២ ការត្រៀមលក្ខណៈសម្រាប់ការរៀបចំ ការបោះឆ្នោតដ៏សំខាន់មួយទៀតនោះគឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ពាក់ព័ន្ធទៅនឹងកិច្ចការងារ ដ៏មានសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតនាពេលខាងមុខដ៏ខ្លីនេះ៕







