កំណើនអតិថិជនរុស្សុី និងចិនជំរុញឱ្យតម្រូវការខុនដូ និងវីឡានៅខេត្តឈុនបុរីហក់ឡើងខ្លាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អតិថិជនជនជាតិចិនជាច្រើនបានវិលត្រឡប់មកកាន់ទីផ្សារអចលនទ្រព្យឈុន បុរី វិញហើយ បន្ទាប់ពីការនាំមុខរបស់ជនជាតិរុស្ស៊ី និងការបើកឡើងវិញនៃព្រំដែនរបស់ប្រទេសចិនកាលពីដើមឆ្នាំ២០២៣នេះ។

លោក Chanin Vanijwongse នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Habitat Group បានមានប្រសាសន៍ថា តម្រូវការខុនដូ និងវីឡាននៅខេត្តឈុនបុរីពីសំណាក់អ្នកទិញជនជាតិចិន និងរុស្ស៊ីមានការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំមក។

លោក​បាន​បន្ត​ថា​ “ក្រោយ​ឆ្នាំ​ថ្មី ភ្នាក់ងារ​អចលន​ទ្រព្យ​នានា ដែល​ផ្តោត​គោលដៅលើ​អ្នក​ទិញ​ជនជាតិ​ចិន និង​រុស្ស៊ី​បាន​ត្រឡប់​មក​វិញ ខណៈ​អតិថិជនរបស់​ពួកគេ​នឹង​ត្រលប់​មក​វិញ ហើយយូនីតដែលពេញនិយមជាងគេគឺវីឡាអាងហែលទឹក៣បន្ទប់គេងមានតម្លៃលើសពី១០លានបាត”។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានឱ្យដឹងថា អត្រានៃការស្រូបទិញផ្ទះទោលដែលមានតម្លៃចាប់ពី១០ទៅ១៥លានបាតគឺខ្ពស់បំផុតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ក្នុងអត្រា៨,៩ភាគរយ។

ខេត្តឈុនបុរីជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមខេត្ត ដែលចំនួនខុនដូច្រើនបំផុតត្រូវបានផ្ទេរទៅឱ្យអ្នកទិញបរទេសដែលមានចំនួន៣.៥៦៧យូនីតនិងមានតម្លៃ១០,២ពាន់លានបាតនៅក្នុងឆ្នាំ២០២២ បន្ទាប់ពីទីក្រុងបាងកក។

តួលេខនេះតំណាងឱ្យការកើនឡើង៤៩ភាគរយនៃចំនួនយូនីត និងការកើនឡើង៧៤ភាគរយនៅក្នុងតម្លៃធៀបនឹងឆ្នាំ២០២១ នៅពេលដែលខុនដូ២.៣៩៨យូនីតមានតម្លៃ៥,៩ពាន់លានបាតត្រូវបានផ្ទេរទៅឱ្យអតិថិជន។

ជនជាតិចិនគ្របដណ្តប់ច្រើនបំផុតនៃការផ្ទេរខុនដូជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយខុនដូ១.២០៧យូនីតដែលមានតម្លៃ៣,៥ពាន់លានបាតក្នុងឆ្នាំ២០២២ កើនឡើងពី៩៩៨យូនីត ដែលមានតម្លៃ២,១ពាន់លានបាតក្នុងឆ្នាំ២០២១។

ក្រៅពីជនជាតិចិន អតិថិជនជនជាតិកំពូលទាំង១០ផ្សេងទៀត រួមមានដូចជា រុស្ស៊ី អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង អូស្ត្រាលី ជប៉ុន ស្វីស និងកាណាដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here