ក្រសួងរៀបចំដែនដីប្រកាសឲ្យម្ចាស់រោងចក្រ ឃ្លាំងត្រួវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់។

យោងតាមលិខិតចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងខាងលើនេះបានបញ្ជាក់ថា ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធី នៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្ដីពី សំណង់ចូលជាធរមាន។

សេចក្តីប្រកាសបានបញ្ជាក់ថា ដូចនេះ ម្ចាស់អគារ រោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់ ដោយមិនទាន់មានលិខិតបិទការដ្ឋាន ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់ អាចដាក់ពាក្យស្នើសុំវិញ្ញា​បនបត្រប្រើប្រាស់សំណង់ បាននៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here