អគ្គកុងស៊ុលចិននឹងជម្រុញកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់សេដ្ឋកិច្ចនៅខេត្តសៀមរាប និងឧត្តេរមានជ័យ

0

 

       ដោយៈ គង់ សូរិយា

       សៀមរាបៈ ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប-ឧត្តរមានជ័យ លោកឧកញ៉ា​ហ៊ុយ ភៀវ បាន​បញ្ជាក់ថា អគ្គកុងស៊ុល​ចិន ប្រចាំ​ខេត្ត​សៀមរាប បាន​សន្យាថា នឹងធ្វើ​សហប្រតិបត្តិការ​ ជាមួយ​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​សៀមរាប -ឧត្តរមានជ័យ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​មួយនេះ​។ នេះ​បើ​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប។​

ការលើកឡើង​នេះ ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពេល ដែល​ដឹកនាំ​សមាជិក​ជ្រើស តាំង​សភាពាណិជ្ជកម្ម​មណ្ឌល​សៀមរាប -ឧត្តរមានជ័យ ដើម្បី​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​លី ជីជៀ (Lui Zhi Jie) អគ្គ​កុងស៊ុល​ចិន ប្រចាំ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមីនា​នេះ។​

លោក​ហ៊ុយ ភៀវ​បានលើកឡើង​ពី​សក្តានុពល​ជាច្រើន​ របស់​ខេត្ត​​សៀមរាប ដូចជា​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ជាដើម ដែលជា​សក្តានុពល​ស្នូល​របស់​ខេត្ត​សៀមរាប​។ នៅ​សៀមរាប វិស័យ​កសិកម្ម មាន​ដំឡូង​មី និង​ស្វាយចន្ទី ហើយ​ត្រូវបាន​ស្នើសុំ​ខាង​ភាគី​ចិន​ឱ្យមក​វិនិយោគ​វិស័យ​កសិកម្ម​នេះ​ផង ប្រសិនបើ​មាន​អ្នក​វិនិយោ​គិន​មក។

ទាក់ទងនឹង​វិស័យ​ទេសចរណ៍​វិញ គឺ​សុំ​ជួយ​ឱ្យ​អ្នកទេសចរ​ចិន​មក​ទស្សនា​ខេត្ត​សៀមរាប និង​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​អ្នកទេសច​រ​ឱ្យបាន​ច្រើន​ផងដែរ។

លោក​ឧកញ៉ាហ៊ុយ ភៀវ​បាន​បញ្ជាក់ថា “​និយាយឱ្យចំ​ខាង​ភាគី​ចិន​គាត់​គាំទ្រ និង​ទទួលយក​អ្វីដែល​យើង​ចង់​សហការ​។ គាត់​និង​ជំរុញ​សហការ​ជាមួយ​យើង”។

ក្រៅពី​វិស័យ​ទេសចរណ៍ ​ដ៏មាន​វិស័យ​ វិស័យកសិកម្ម ក៏ជា​ផ្នែកមួយ​យ៉ាងសំខាន់​ នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here