ប្រជាពលរដ្ឋចំណាយប្រាក់៦០០លានដុល្លារក្នុងមួយឆ្នាំព្យាបាលជំងឺនៅក្រៅប្រទេស អ្នកជំនាញជម្រុញឲ្យវិនិយោគលើផ្នែកនេះ

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ វិស័យវេជ្ជសាស្រ្តជាវិស័យមួយ ដែលមានឱកាសវិនិយោគ និងទទួលបានផលចំណេញខ្ពស់នៅកម្ពុជា ដោយសារការវិនិយោគលើវិស័យនេះនៅមានកម្រិតនៅឡើយ។

យោងតាមការសិក្សា របស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា បានចំណាយប្រាក់ប្រមាណ៦០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីទៅព្យាបាលជំងឺនៅប្រទេសថៃ វៀតណាម និងសឹង្ហបុរីជាដើម។

លោកផល សម្បត្តិប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគលើវិស័យវេជ្ជសាស្រ្តនៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលអ្នកវិនិយោគជាតិ អន្តរជាតិធំៗ អាចចាប់យកឱកាសនេះ ដោយសារវាផ្តល់ផលចំណេញខ្ពស់ និងចូលរួមកាត់បន្ថយការចេញដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋ។

លោកបន្តថា “គុណភាព និងសេវាកម្មប្រកបដោយទំនុកចិត្ត ជាផ្នែកមួយ នៃលំហូរជនជាតិខ្មែរទៅព្យាបាលនៅក្រៅប្រទេស ខណៈសេវាកម្មនេះនៅកម្ពុជា មិនទាន់រីកចម្រើនខ្លាំងនៅឡើយ”។

លោកនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែតអនាគរតនាយក​រដ្ឋមន្រ្តី​បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ការប្រឡងពេទ្យគឺតឹង ដែលការពិតការរឹតបន្តឹងជាការល្អ។

លោកបន្តថា “គ្រូពេទ្យធ្វើការងាររបស់ទេវតា តែគ្រូពេទ្យមិនមែនជាទេវតានោះទេ ប៉ុន្តែគ្រូពេទ្យធ្វើការត្រូវតែម៉ត់ចត់ និងប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here