ប្រទេសចិនចំណាយប្រាក់២៤០ពាន់លានដុល្លារដើម្បីជួយដល់ប្រទេសស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានចំណាយប្រាក់២៤០ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន២២ ចន្លោះឆ្នាំ២០០៨ និង២០២១ ខណៈប្រទេសជាច្រើនជួបការលំបាកក្នុងការសងប្រាក់កម្ចីដែលបានចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ។

ប្រហែលស្ទើរតែ៨០ភាគរយនៃការផ្តល់ប្រាក់កម្ចីសង្គ្រោះត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ២០១៦និងឆ្នាំ២០២១ ដោយភាគច្រើនផ្តល់ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមរួមទាំងប្រទេសអាហ្សង់ទីន ម៉ុងហ្គោលី និងប៉ាគីស្ថាន។នេះបើយោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវមកពីធនាគារពិភពលោក សាលា Harvard Kennedy School AidData និងវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក។

ប្រទេសចិនបានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការផ្តល់ប្រាក់កម្ចីបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៦ ដោយសារគម្រោងជាច្រើនបានបរាជ័យក្នុងការបង់ភាគលាភហិរញ្ញវត្ថុដែលត្រូវបានរំពឹងទុក។

យោងតាមការសិក្សាបានរកឃើញថា ប្រាក់កម្ចីរបស់ប្រទេសចិនទៅកាន់ប្រទេសដែលមានវិបត្តិបំណុលបានកើនឡើងពីតិចជាង៥ភាគរយនៃផលប័ត្រប្រាក់កម្ចីក្រៅប្រទេសរបស់ខ្លួនក្នុងឆ្នាំ២០១០រហូតដល់៦០ភាគរយក្នុងឆ្នាំ២០២២។

ប្រទេសអាហ្សង់ទីនទទួលបានកម្ចីច្រើនជាងគេចំនួន១១១,៨ពាន់លានដុល្លារ បន្ទាប់មកប៉ាគីស្ថានទទួលបាន៤៨,៥ពាន់លានដុល្លារ និងអេហ្ស៊ីបទទួលបាន១៥,៦ពាន់លានដុល្លារ ហើយប្រទេសចំនួន៩ផ្សេងទៀតទទួលបានតិចជាង១ពាន់លានដុល្លារ។

ប្រទេស​ចិន​កំពុង​ចរចា​លើ​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ជាមួយ​ប្រទេស​នានា​រួម​មាន​ប្រទេស​ Zambia ហ្គាណា និង​ស្រីលង្កា ហើយ​និងត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​រក្សា​ដំណើរការ​នេះ។ ជាការឆ្លើយតប ប្រទេសចិនក៏បានអំពាវនាវឱ្យធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តល់ជំនួយសង្គ្រោះដល់បំណុលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here