តម្លៃ​ផ្ទះ​នៅ​ទីក្រុងហុងកុង​នឹងហក់ឡើងវិញខ្លាំងនៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
ហុងកុង: តម្លៃផ្ទះឯកជននៅទីក្រុងហុងកុងបានកើនឡើង២,២ភាគរយនៅក្នុងខែកុម្ភៈ ដែលជាការកើនឡើងប្រចាំខែទី២ជាប់ៗគ្នា បន្ទាប់ពីព្រំដែនជាមួយប្រទេសចិនបានបើកឡើងវិញ អត្រាការប្រាក់កំពុងហក់ឡើងដល់កំពូល និងគម្លាតនៃការចាប់ផ្តើមគម្រោងថ្មី។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ការកើនឡើងតម្លៃផ្ទះក្នុងខែកុម្ភៈបានកើតឡើងក្រោយពីមានការកើនឡើង១ភាគរយនៅក្នុងខែមករា ហើយជាការកើនឡើងដ៏ធំបំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក។

ហុងកុងត្រូវបានចាត់ថ្នាក់ដោយក្រុមហ៊ុនស្ទង់មតិ Demographia ថាជាទីក្រុងដែលមានតម្លៃសមរម្យបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២២ ដោយផ្អែកលើតម្លៃអចលនទ្រព្យធៀបនឹងប្រាក់ចំណូលជាមធ្យម ដោយទីក្រុងស៊ីដនី និងទីក្រុង Vancouver ស្ថិតនៅពីក្រោយ។

ក្រុមហ៊ុន Demographia បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីសប្តាហ៍មុនថា “ទីក្រុងហុងកុងត្រូវបានផ្តល់ការទទួលខុសត្រូវច្បាស់លាស់មួយដោយរដ្ឋាភិបាលកណ្តាលក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទិញលំនៅដ្ឋាន និងបង្កើនទំហំផ្ទះ”។

នៅឆ្នាំ២០២៣នេះ អ្នកវិភាគមួយចំនួនបានបង្កើនការព្យាករណ៍របស់ពួកគេសម្រាប់តម្លៃផ្ទះនៅក្នុងទីក្រុងហុងកុងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយរំពឹងថា នឹងមានការផ្លាស់ប្តូរឡើងវិញ បន្ទាប់ពីតម្លៃផ្ទះបានធ្លាក់ចុះប្រហែល១៥ភាគរយកាលពីឆ្នាំមុន។

លោក Cusson Leung អ្នកវិភាគរបស់ក្រុមហ៊ុន JP Morgan បានរំពឹងថា “តម្លៃផ្ទះនឹងកើនឡើងចន្លោះពី១០ទៅ១៥ភាគរយនៅឆ្នាំនេះ ដែលជំរុញដោយល្បឿនយឺតក្នុងការដំឡើងអត្រាការប្រាក់ សេដ្ឋកិច្ចកាន់តែរុឹងមាំ និងកំណើននៃការទិញដោយអ្នកមិនមែនក្នុងស្រុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here