ដោយៈ គង់ សូរិយា
ភ្នំពេញៈ តើលោកអ្នកកំពុងពិចារណា ទិញផ្ទះលើកដំបូងមែនទេ? យើងខ្ញុំដឹងច្បាស់ថាការទិញផ្ទះលើកទី1 អាចជារឿងដ៏គួរឱ្យរំភើប និងគួរឱ្យខ្វាយខ្វល់ស្មើរគ្នា។
ដូចនេះហើយទើបយើងដកស្រង់ នូវគន្លឹះខ្លីៗតែខ្លឹមចំនួន3ខាងក្រោម ដើម្បីជួយលោកអ្នកក្នុងការសម្រេចចិត្តទិញផ្ទះ។

១ កំណត់កញ្ចប់ថវិការបស់អ្នក
លោកអ្នកមិនត្រឹមតែគួរគិតគូរ ពីតម្លៃផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏គួរបូកសរុបចំណាយផ្សេងៗទៀតផងដែរ ដូចជាចំណាយលើភ្នាក់ងារសម្របសម្រួលនានា ពន្ធ និងសេវាកម្មថែទាំជាដើម។ ចំណុចនេះនឹងជួយឱ្យលោកអ្នកអាចជៀសវាង ពីការចំណាយលើសពីសមត្ថភាព។
២ ស្រាវជ្រាវ និងស្វែងយល់ពីទីតាំង
សូមចំណាយពេលសិក្សាពីទីកន្លែង និងស្វែងរកទីតាំងដែលមានសាលារៀន ឬការផ្តល់ជូនផ្សេងៗ ដែលឆ្លើយតបទៅនឹងតម្រូវការ និងរបៀបរស់នៅរបស់អ្នក។ ប្រសិនបើលោកអ្នកអាចរកបាននូវផ្ទះ ដែលត្រូវបានបំពាក់នឹងគ្រឿងបរិក្ខារគ្រប់គ្រាន់ សម្រាប់ជួយឱ្យការរស់នៅរបស់អ្នកមានផាសុកភាព និងភាពងាយស្រួលនោះគឺកាន់តែប្រសើរ។
៣សម្រេចចិត្តតាមសម្រួល
សូមកុំប្រញាប់ធ្វើការសម្រេចចិត្ត។ លោកអ្នកគួរចំណាយពេលពិនិត្យមើលគម្រោងផ្សេងៗ ដែលមាននៅលើទីផ្សារឱ្យបានច្រើន ប្រៀបធៀបលក្ខណៈពិសេសរបស់ផ្ទះនីមួយៗ ដូចជាគ្រឿងបរិក្ខារខាងក្នុង ម៉ូតផ្ទះ និងតម្លៃ ហើយថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្ត៕







