ដោយ វុត្ថា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ារ រដ្ឋមន្ត្រីក្រសួងរៀបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើរឲ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្តដែលជាស្ថាប័នថ្នាក់ក្រោមជាតិ ចាត់វិធានការជួយពង្រឹងការគ្រប់គ្រង ថែរក្សាដីរដ្ឋឲ្យបានត្រឹមត្រូវ។
លោក ជា សុផារ៉ា បានសរសេរនៅក្នុងលិខិតផ្ញើរជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ នេះ បានបញ្ជាក់ថា អាជ្ញាធរថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរ កាន់កាប់ដីរដ្ឋ ផ្តល់ទិន្ន័យដីរដ្ឋដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់គ្រប់គ្រងរបស់អង្គភាពរៀងៗខ្លួន ដាក់បញ្ចូលក្នុងផែនទីរួម រៀបចំបោះបង្គោលព្រំដី និងរៀបចំប៉ានណូផ្សព្វផ្សាយដល់សាធារណៈជន សំដៅរួមគ្នាការពារដីរដ្ឋទាំងនោះសម្រាប់ប្រយោជន៍រួម។
លិខិតនេះបញ្ជាក់ទៀតថា ជាមួយគ្នានេះ អាជ្ញាធររាជធានី ខេត្តសូមផ្តល់កិច្ចសហការក្នុងការចុះបញ្ជីដីរដ្ឋ ព្រមទាំងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ និងមិនអនុញ្ញត្តិធ្វើការចរន្តការក្នុងការចេញប័ណកម្មសិទ្ធិ លើកលែងករណីដែលមានការសម្រេចពីប្រមុខរាជរ ដ្ឋាភិបាល៕