មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រៀបចំយុទ្ឋនាការ “កម្ពុជាស្អាត ទីក្រុងស្អាត”

0

  ដោយៈ គង់ សូរិយា

       កំពង់ធំៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ក្រសួងទេសចរណ៍​ សហការជាមួយ​ ស.ស.យ.ក.ខេត្តកំពង់ធំ​ និងស.ស.យ.ក. វិស័យទេសចរណ៍ បានរៀបចំយុទ្ធនាការ “កម្ពុជាស្អាត ទីក្រុងស្អាត កម្ពុជាបៃតងឆ្ពោះទៅស្វាគមន៍ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ និងការផ្សព្វផ្សាយយុទ្ធនាការ​ #Beyond the games” ។

កម្មវិធីនេះធ្វើឡើងក្រោមអធបតីភាព លោកតុប សុភ័ក រដ្ឋលេ​ខា​ធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡានៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២​ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២​ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងឯកឧត្តម​ ជា​ វ៉ាន់ចាន់​ អភិបាលរងនៃគណៈ​អភិបាលខេត្តកំពង់ធំ​ និងជាប្រធានស.ស.យ.ក.ខេត្តកំពង់ធំ។

យុទ្ធនាការផ្សព្វផ្សាយនេះបានរៀបចំឡើងនៅ – វិទ្យាល័យ​ ហ៊ុន​ សែន​ ប៊ុន​ រ៉ានី​ ​ទ្រៀល – វិទ្យាល័យ ហ៊ុន​ សែន​ តាំងគោក  – វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ – វិទ្យាល័យ​ តេជោ​ ហ៊ុន​ សែន​ បារាយណ៍

– វិទ្យាល័យ ហ៊ុន​ សែន ក្រវ៉ា- វិទ្យាល័យ ជា​ ស៊ីម​ កំពង់ថ្ម។

កម្មវិធីនេះមានអ្នកចូលរួមពីសមាជិក​ សមាជិកា​ស.ស.យ.ក.វិស័យទេសចរណ៍​ ស.ស.យ.ក.ខេត្តកំពង់ធំ​ លោកនាយក​ នាយករង នាយិការង​ លោកគ្រូ​ អ្នកគ្រូ យុវជនកាយរិទ្ធ​ យុវជនកាកបាទក្រហម​ សិស្សានុសិស្ស និងអាជ្ញាធរពាក់ព័ន្ធសរុបប្រមាណ1,000នាក់ ក្នុងមួយវិទ្យាល័យ​។

យុទ្ធនាការផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការចូលរួមពីសិស្សានុសិស្ស និងអាជ្ញាធរពាក់ព័ន្ធ​ ឱ្យចូលរួមបត់បេះដូង ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រយុទ្ធនាការ Beyond The Games ​ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ អាស៊ានប៉ារ៉ាហ្គេម២០២៣ ក៏ដូចជា ដើម្បីលើកកម្ពស់ភាពស្អាត និងបៃតង ការផ្តល់សេវា និងបដិសណ្ឋារកិច្ចល្អ ក្នុងនាមជាម្ចាស់ផ្ទះទទួលស្វាគមន៍កីឡាករ -កីឡាការិនី និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here