ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លី នៅតែមើលឃើញឱកាសវិនិយោគដីធ្លី នៅតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ដោយសារកត្តាអំណោយផលមួយចំនួន។
អគ្គនាយកក្រុមហ៊ុនCentury21 Land Station លោកឧកញ៉ាកាង សុធីបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ការរីកចម្រើន នៃវិស័យអចលនទ្រព្យនៅតំបន់នេះ កំពុងជម្រុញសក្តានុពលតំបន់ស្ថិតនៅផ្នែកខាងក្នុង និងតំបន់ជាប់ផ្លូវជាតិលេខ៦អា ឲ្យមានឱកាសរីកចម្រើនបន្ថែមទៀត។
-->

លោកបន្តថា “ដីនៅផ្នែកខាងក្នុងៗ ស្របតាមបណ្តោយផ្លូវជាតិលេខ៦អា ដែលកៀកនឹងទន្លេសាប មានតម្លៃសមរម្យនៅឡើយ”។លោកបន្តថា “តម្លៃដីនៅផ្នែកខាងក្នុងៗ ជាប់បឹងនៅមានតម្លៃអាចរកទិញបានក្នុងតម្លៃចន្លោះ១២ ទៅ១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
លោកឧកញ៉ាកាង សុធីបានបន្តថា ការវិនិយោគដីធ្លីនៅតំបន់នេះ នឹងមានឱកាសចំណេញខ្ពស់នាពេលអនាគត ដោយសារកត្តាជាច្រើនរួមមានកត្តាប្រជាសាស្រ្ត កំណើននៃការអភិវឌ្ឍន៍ពីវិស័យឯកជន និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត។ នេះបើយោងតាមផែនការមេប្រើប្រាស់ដីលំអិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឆ្នាំ២០២២ ២០៣៥ខាងមុខ៕