ដោយ វុត្ថា
ភ្នំពេញ៖ អស់លោក អ្នកធ្លាប់តែទៅលេងកម្សាន្ត និងទស្សនាសមុទ្រព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដូចជា នៅសមុទ្រឈើនៅក្នុងខេត្តមណ្ឌលគិរី តែភ្លេចសមុទ្រឈើនៅតំបន់អារ៉ែងដែលមានទេសភាពស្រសបំព្រង និងទាក់ទាញបំផុត។
នេះគឺជាសមុទ្រព្រៃឈើនៅតំបន់អារ៉ែង! ទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់ជាទីបំផុត។ នៅក្នុងតំបន់នេះ មានជីវៈចម្រុះជាច្រើនទៀតដូចជាសត្វក្រពើភ្នំ ដំរីជាដើម។ យើងការពារព្រៃឈើបាន ការពារជម្រកសត្វព្រៃ។
-->
រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរឹងបំផុតប្រឆាំងនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ ហើយធនធានធម្មជាតិរបស់កម្ពុជាត្រូវបានការពារ បទល្មើសព្រៃឈើមានការធ្លាក់ចុះ និងភាពរិចរឹលនៃគម្របព្រៃឈើមានការធ្លាក់ចុះ ចំនួនសត្វព្រៃមានកំណើនឡើង ដែលនេះគឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នានា។
បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះ សរុបជិត៦០កន្លែងមានផ្ទៃដីទំហំ៧,៥លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានចាត់វិធានការចាំបាច់នានាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅទៀត៕












