ដោយៈ ហារីស
ភ្នំពេញៈ BRAND គ្រីស្តាល់ដ៏ល្បីល្បាញ លំដាប់ពិភពលោកនោះគឺ Asfour Crystal ដែលត្រូវបានគេទទួលស្គាល់ថាជា Brand ផ្គត់ផ្គង់គ្រីស្តាល់ដ៏ប្រណិត មានគុណភាពខ្ពស់ កេរ្តិ៍ឈ្មោះល្បីល្បាញ ធំជាងគេទូទាំងពិភពលោក បានមកដល់ទីផ្សារកម្ពុជាហើយ។
ដោយៈ ហារីស
ភ្នំពេញៈ BRAND គ្រីស្តាល់ដ៏ល្បីល្បាញ លំដាប់ពិភពលោកនោះគឺ Asfour Crystal ដែលត្រូវបានគេទទួលស្គាល់ថាជា Brand ផ្គត់ផ្គង់គ្រីស្តាល់ដ៏ប្រណិត មានគុណភាពខ្ពស់ កេរ្តិ៍ឈ្មោះល្បីល្បាញ ធំជាងគេទូទាំងពិភពលោក បានមកដល់ទីផ្សារកម្ពុជាហើយ។
ផលិតផលសម្រាប់តុបតែង លំនៅដ្ឋានលំដាប់អភិជននេះ បាននិងកំពុងចែកចាយជាង70ប្រទេស និងមានអាយុកាលជិត7ទសវត្សរ៍របស់ប្រទេសអេហ្សីប។
ប្រទេសអេហ្សីបជាប្រទេសមួយ ក្នុងចំណាមប្រទេសដែលមានអាយុកាលចាស់ជាងគេ ហើយក៏ជាផ្នែកនៃវាលខ្សាច់SAHARA ដែលជាវាលខ្សាច់ធំជាងគេបង្អស់ក្នុងពិភពលោក។
គ្រាប់គ្រីស្តាល់របស់ក្រុមហ៊ុនAsfour ត្រូវបានផលិតឡើងពីគ្រាប់ខ្សាច់ដែលល្អដាច់គេ ឆ្លងកាត់ការផ្ចិតផ្ចង់ និងសម្រិតសម្រាំងយកតែគ្រាប់គ្រីស្តាល់ ដែលមានគុណភាពខ្ពស់ ដែលអាចឆ្លុះបញ្ចាំងពីភាពភ្លឺថ្លា និងភាពស្រស់ស្អាតពីធម្មជាតិ។
ម្យ៉ាងវិញទៀត គ្រាប់គ្រីស្តាល់របស់ក្រុមហ៊ុន Asfour មានសារធាតុ Pbo កំរិតរហូតដល់ 30% ដែលធ្វើឲ្យគ្រាប់គ្រីស្តាល់មានភាពរឹងមាំខ្លាំង ភ្លឺថ្លាចែងចាំង ប្រើប្រាស់បានយូរអង្វែង មិនផ្លាស់ប្ដូររូបរាង។
លើសពីនេះ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះ គឺស្ទើរតែគ្រប់គ្រាប់របស់ Asfour Crystal មានភ្ជាប់មកជាមួយនូវនិមិត្តសញ្ញារូបបក្សីនៅនឹងគ្រាប់គ្រីស្តាល់ ដែលតំណាងឲ្យ Brand ផលិតផលរបស់ក្រុមហ៊ុន Asfour Crystal ផ្ទាល់តែម្ដង។
សម្រាប់ចង្កៀង ASFOUR មានបំពាក់ប្រព័ន្ធខ្សែភ្លើងពីប្រទេស Italy ដែលត្រូវបានយកទៅប្រើប្រាស់ នៅក្នុងរថយន្តដ៏ប្រណិត Rangrover និងBMW ជាដើម។
ចង្កៀងដ៏ប្រណិតរបស់ Asfour Crystal រួមមាន ចង្កៀងរំយោល ចង្កៀងអិបពិដាន ចង្កៀងជញ្ជាំង ដែលផលិតឡើងពីគ្រីស្តាល់ និងស្ពាន់ស្រោបទឹកមាស24K។
ពេលនេះក្រុមហ៊ុន Limperial Home Luxury បាននាំមកនូវចង្កៀងដ៏ប្រណិត Asfour Crystal ផ្ដាច់មុខនៅប្រទេសកម្ពុជាហើយ។
ក្រុមហ៊ុន Limperial Home Luxury មានទីតាំងនៅ អគារ#767, នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម, ជិតស្ពានអាកាស7មករា, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ 092 222 421, 061 610 222, 016 610 222៕