ដោយៈ សហការី
ភ្នំពេញៈកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនថា ស្ពាន ផ្លូវថ្នល់ ឬលើគម្រោងសាងសង់លំនៅឋាន អគារពាណិជ្ជកម្មតូចធំនានា កំពុងមានសន្ទុះយ៉ាងគួរឲ្យកត់សម្គាល់ ពិសេសផ្លូវក្រវាត់ក្រុងថ្មីៗ នៃរាជធានីភ្នំពេញ។
ការសាងសង់ផ្លូវក្រវ៉ាត់ក្រុង មានតំណតភ្ជាប់ពីតំបន់មួយៗ ទៅទីកាន់ទីតាំងសំខាន់ៗទាំងអស់ បាននឹងកំពុងស្ថាបនាយ៉ាងមមាញឹករៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ និងសម្រួលជូន អោយខានតែបាននូវសេវាសាធារណៈ និងការធ្វើដំណើរឲកយកាន់តែជិត មានភាពងាយស្រួលទ្វេរដងថែមទៀត។
គម្រោងលំនៅឋានវង្ស ស្ថិតនៅចន្លោះទិសនិរតី និងអាគ្នេយ៍ តាមបណ្តោយផ្លូវរដ្ឋធំ ពោលគឺស្ថិតនៅលើផ្លូវជាតិលេខ២០A ក្នុងខណ្ឌដង្កោ ដែលបានរួមចំណែក១ក្នុងការអភិវឌ្ឍន៍ និងសាងសង់លំនៅឋាន ដើម្បីបំពេញជូនតម្រូវការ ដ៏ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាជុំវិញរាជធានីភ្នំពេញផងដែរ។
គំរោងនេះមានចម្ងាយត្រឹម៤០០ម៉ែត្រ ពីផ្លូវក្រវាត់ក្រុងទី៣ ជិតអាកាសយានដ្ឋានថ្មី។ មានចម្ងាយ១៥នាទី ពីផ្សាទំនើបអ៊ីអនមានជ័យ និងទីប្រជុំជនដែលមានចរន្តភាព ទាំងការធ្វើជំនួញតូចធំស្ទើរគ្រប់ប្រភេទ ក្នុងសហគមន៍លំនៅឋានវង្ស ដែលនឹងបំពេញតម្រូវការចាំបាច់ ដូចជា ស្ថានីយសាកយានយន្តEV សួនកំសាន្តសម្រាប់ហាត់ប្រាណលំហែកាយ ស្ថានីយកណ្តាលសម្រាប់សេវាអតិថិជន និងល្អស័ក្តិសម សម្រាប់អ្នកចូលចិត្តសត្វចិញ្ចឹម មិនថាតំបន់ពាណិជ្ជកម្ម ឬតំបន់រស់នៅឡើយ។
ព្រឹត្តិការណ៍ដ៏អធិកអធម នៃពិធីសម្ពោធផ្ទះគំរូ Shop House A នៃគម្រោង លំនៅឋានវង្សបានរៀបចំឡើង នាព្រឹកថ្ងៃទី៨ មេសា ឆ្នាំ ២០២៣ នៅឯទីតាំងគម្រោងផ្ទាល់ ដោយវត្តមានចូលរួមជាច្រើនជាច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការគ្រប់ជាន់ថ្នាក់ បានញាំុងឲ្យកម្មវិធីទាំងមូលកាន់តែឱឡារិក។
កម្មវិធីត្រូវបានរៀបចំតាមរបៀបវិរៈ ដោយមានរៀបចំនិមន្តព្រះសង្ឃដើម្បីប្រោះព្រំ តាមទំនៀមទម្លាប់សាសនា របាំអប្សរាជូនពរ និងការសម្តែងជាបន្តបន្ទាប់។
លោកជំទាវ ម៉ឺន ស្រីណែត អគ្គនាយិកានៃគម្រោង លំនៅឋានវង្ស ក៏បានអញ្ជើញឡើងមានប្រសាសន៍ស្តីពី គោលបំណងដែលលោកជំទាវ បានសម្រេចចិត្តជ្រើសរើសយក ថ្ងៃនេះជាថ្ងៃពិសេស មិនមែន ដើម្បីការបើកសម្ពោធផ្ទះគំរូតែម្យ៉ាងនោះទេ គឺមានកិច្ចសំខាន់ដូចជា ទី១ ជាកិច្ចស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងទទួលទេវតាថ្មី ក្នុងន័យប្រោះព្រំសិរីមង្គល ដល់ក្រុមការងារក៏ដូចជាអស់លោកអ្នកគ្រប់គ្នា ពិសេសនោះគឺកញ្ចប់ នៃការផ្តល់ជូនដ៏អស្ចារ្យជាច្រើនជម្រើស សម្រាប់អស់លោក អ្នកដែលមានបំណងចង់បានគេហដ្ឋានថ្មី ដែលពោរពេញដោយប្រណិតភាព គុណភាព និងលក្ខខណ្ឌល្អៗសម្រាប់ការបង់ប្រាក់ ព្រមទាំងរង្វាន់ទ្វេរដង។
ទី២ ជាកិច្ចបង្ហាញនូវស្នាដៃការងារ និងការសម្រេចសមិទ្ធផលនៃការសាងសង់គ្រោងអគារប្លុកA1 តាមកាលកំណត់ ក៏ដូចជាផ្តល់ជូននូវសោភ័ណភាព (Look & Feel) សំណង់ពិតៗងាយស្រួលដល់អស់លោក អ្នក អាចអញ្ជើញទស្សនាដោយផ្ទាល់បានគ្រប់ពេល។
ទី៣ ការបើកប្រកាសចេញនូវគម្រោងវីឡាថ្មី១ បែបទៀត នោះគឺ “រុក្ខវីឡា” ។ រុក្ខវីឡា គឺជាបរិបទថ្មីនៃគម្រោង លំនៅឋានវង្ស ដែលមានរូបរាងស្រដៀងទៅនឹង វីឡាភ្លោះ តែផ្តល់នូវការប្រាស្រ័យទាក់ទងល្អ ក្នុងសហគមន៍ឲ្យកាន់តែស្និតស្នាល ពីផ្ទះមួយទៅផ្ទះមួយ ជាមួយនឹងធម្មជាតិបៃតង និងស្ថាបត្យកម្មខាងក្នុង ដ៏ស្រទន់ស៊ីវីល័យ។
អ្វីដែលភ្ញៀវកិត្តយស បានទន្ទឹមរងចាំនោះ គឺបន្ទាប់ពីលោកជំទាវ បានថ្លែងនូវកិច្ចសន្ទរកថារួចហើយនោះ លោកជំទាវ ក៏បានបើកឱកាសជូននូវឱកាសចំណេញ ដ៏ភ្ញាក់ផ្អើល១ទៀតភ្ជាប់ ទៅនឹងរុក្ខវីឡា គឺបញ្ចុះតម្លៃជូន៣ម៉ឺនដុល្លារ សម្រាប់៥ផ្ទះដំបូង រួមនឹងកញ្ចប់បន្ថែមជាច្រើនផ្សេងៗទៀត។
បន្ទាប់មកក៏មានការឡើង ធ្វើបទបង្ហាញពីដៃគូរដឹកនាំសហការ គឺលោក Alan Neo អំពីចក្ខុវិស័យនិងអនាគតភាព ដែលចំណេញសម្រាប់អតិថិជន ពីគម្រោងលំនៅឋានវង្ស ដោយមានការរៀបចំតុបតែង ដាក់បង្ហាញ (Marquette) គ្រប់ប្រភេទផ្ទះ និងរូបភាពនៃលក្ខណៈសម្គាល់នានា ជូនភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាលម្អិតបន្ថែម ដោយបានក្រុមការងារជំនាញ នៅចាំផ្តល់ការប្រឹក្សាយោបល់ជូន។
អ្វីដែលគួរឲ្យកត់សម្គាល់លើសពីនេះ នោះគឺការសម្តែងល្ខោនសុវណ្ណមច្ឆា ដែលបង្ហាញនូវកាយវិការ ដ៏រស់រវើកនៃក្រុមសម្តែងលើឆាក លេចចេញជាទស្សនីយភាព យ៉ាងគួរអោយជក់ចិត្តក្រៃលែង រួមនឹងការសម្តែងរបស់ទូតសុឆន្ទៈនៃ លំនៅឋានវង្សគឺ កញ្ញា នីគី នីគី ផងដែរ។
គម្រោង លំនៅឋានវង្ស បច្ចុប្បន្នមានចំនួនជាង៣០០ផ្ទះ រួមមានអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះអាជីវកម្ម ប្រភេទអេ និង ប្រភេទប៊ី ផ្ទះវីឡាភ្លោះ និងគម្រោងថ្មី គឺ រុក្ខវីឡា បែងចែកចេញជាពីរតំបន់ផ្សេងគ្នា តែរក្សានូវបរិបទថ្មីដ៏ល្អប្រសើរ ទាំងការរស់នៅបែបឯកជនភាព និងការបង្កើតអាជីវកម្មខ្នាតតូចឬធំ ដោយផ្ទះលោកអ្នកដែលមានបំណងចង់បានគេហដ្ឋានថ្មី ដែលសម្បូរបែប និងស៊ីវីល័យ ពិសេសជាងគេលោកអ្នក អាចបង់ត្រឹមតែជាង៣០០ដុល្លារ ក្នុង១ខែ ដោយបង់ឥតការប្រាក់ រហូតដល់ទៅ៣៦ខែ ព្រមទាំងមានការបញ្ចុះតម្លៃ ឱកាសឈ្នះរថយន្ត EV ថ្មីទំនើម១គ្រឿង រួមនឹងកាដូទ្វេដង៕