ដោយៈ ជេស៊ីកា
ព្រះសីហនុៈ បន្ទាប់ពីការបើកចំហររបស់ប្រទេសចិន និងកំនើនសេដ្ឋកិច្ច ទេសចរណ៍របស់កម្ពុជាមានសញ្ញាវិជ្ជមាន ខេត្តព្រះសីហនុបាននិងកំពុងស្ថិតក្នុងក្រសែភ្នែកវិនិយោគិនបរទេសជាថ្មី។
ដោយៈ ជេស៊ីកា
ព្រះសីហនុៈ បន្ទាប់ពីការបើកចំហររបស់ប្រទេសចិន និងកំនើនសេដ្ឋកិច្ច ទេសចរណ៍របស់កម្ពុជាមានសញ្ញាវិជ្ជមាន ខេត្តព្រះសីហនុបាននិងកំពុងស្ថិតក្នុងក្រសែភ្នែកវិនិយោគិនបរទេសជាថ្មី។
ជាក់ស្តែងសកម្មភាពអាជីវកម្មពាក់ព័ន្ឋ នឹងវិស័យទេសចរណ៍ការសាងសង់សំណង់ និងគំរោងអភិវឌ្ឍន៍នានាបាននិងកំពុងចាប់ផ្តើមបណ្តើរៗ ស្របពេលអ្នកវិនិយោគចិនជាច្រើនក្រុម បានចាប់ផ្តើមសិក្សា និងស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តនេះជាថ្មី។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសាងសង់អាគារជាប់គាំងនៅក្រុងព្រះសីហនុ បានចាប់ផ្តើមបណ្តើរៗឡើងវិញហើយ ស្របពេលចំនួនទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចរបស់ខេត្តមានភាពប្រសើរឡើង។
លោកបន្តថា “យ៉ាងណាយើងមិនទាន់ឃើញសញ្ញាជាដុំកំភួនធំដុំណាមួយ ទាក់ទងនឹងគំរោងវិនិយោគ ហូរចូលមកកាន់ខេត្តនេះនៅឡើយ ប៉ុន្តែពិតជាមានវិនិយោគិនថ្មីៗមកស្វែងរកឱកាសវិនិយោគ”។
ការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពីខែតុលា ឆ្នាំមុន បានធ្វើឲ្យខេត្តនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរណ៍ជាតិ អនន្តរជាតិ។
អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុបានបង្ហាញសញ្ញាវិជ្ជមានលើទីផ្សារខុនដូ និងអចលនទ្រព្យដទៃទៀត ខណៈខេត្តនេះបាននិងកំពុងបង្ហាញវឌ្ឍនភាពយ៉ាងប្រសើរ បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿនជាលើកដំបូង។
លោកបន្តថា “នៅពេលមានកំណើនភ្ញៀវទេសចរណ៍ នឹងមានកំណើនតម្រូវការសេវាកម្មស្នាក់នៅ ហេតុនេះតម្រូវការខុនដូនឹងកើនឡើងជាស្វ័យប្រវត្តិ”៕