ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចរាល់ សម្រាប់ព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែឧសភាឆាប់ៗខាងមុខនេះ។
ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចរាល់ សម្រាប់ព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែឧសភាឆាប់ៗខាងមុខនេះ។
លោកគួច ចំរើន បានគូសបញ្ជាក់ថា អ្វីៗទាំងអស់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរៀបចំយ៉ាងល្អប្រសើរហើយ។
លោកអភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះកីឡា៣ប្រភេទ រួមមានជិះទូកក្តោង បាល់ទះឆ្នេរខ្សាច់ និងប្រណាំ ងម៉ូតូទឹក។
កីឡាជិះទូកក្តោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែឧសភា ខណៈដែលកីឡាបាល់ទះឆ្នេរខ្សាច់ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា ដោយឡែកការប្រណាំងម៉ូតូទឹក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា។
ទីតាំងចំនួន៥ ត្រូវបានរៀបចំសម្រាប់ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា រួមមានរាជធានីភ្នំពេញ (ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា) ខេត្តកែប កំពត ព្រះសីហនុ និងសៀមរាប។ នេះជាលើកដំបូងសម្រាប់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
កីឡាសរុបចំនួន៣៦ប្រភេទ និងកីឡាបាល់ទាត់លើតុ(teqball) ត្រូវបានចុះក្នុងបញ្ជី សម្រាប់ស៊ីហ្គេមលើកទី៣២ និងកីឡា១៣ប្រ ភេទសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២។
កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព”៕