សារលិខិតជូនពរក្នុងឱកាសឆ្នាំថ្មី

0

        ពេលវេលាដើរលឿនណាស់ យើងឈានមកជិតដល់វដ្តត្រូវឆ្លងឆ្នាំថ្មីជាមួយគ្នាទៀតហើយ។

រយៈពេល៣៦៥ថ្ងៃ ត្រៀមកន្លងផុតទៅ យើងបានឆ្លងកាត់បបទពិសោធន៍ជាច្រើនទាំងសប្បាយ ទាំងជូរចត់ និងប្រឈមបញ្ហាស្រ្តេសជា​ច្រើនផងដែរ ដោយសារវិបត្តិកើតមានជាបន្តបន្ទាប់ ក្នុងពិភពលោកនិងបានជះឥទ្ឋិពលដល់កម្ពុជា។

ទោះជាយ៉ាងណាក្តី ក៏ក្រុមការងារនៃគេហទំព័រ Propertyarea.asia, Cambodiafinancialtimes.comបានឆ្លងកាត់និងជម្នះ នូវពេលវេលាដ៏លំបាកទាំងនោះបាន និងកំពុងសម្លឹង ហើយធ្វើដំណើរឆ្ពោះទៅមុខ ដោយស្នាមញញឹម ជាមួយនឹងក្តីសង្ឃឹមដែលយើងតែងផ្តល់ឲ្យគ្នាទៅវិញទៅមក។

ដោយមានទស្សនវិស័យ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ គេហទំព័រPropertyarea.asia នៅតែទទួលបានការគាំទ្រពីមិត្តអ្នកអាន ដៃគូសហការនានា ដើម្បីគាំទ្រឲ្យបេសកកម្មរបស់យើងឆ្ពោះទៅមុខបន្ថែមទៀត។

គេហទំព័រPropertyarea.asia បានក្លាយជាវេទិកាមួយ ដែលអ្នកវិនិយោគផ្នែកអចលនទ្រព្យ និងអ្នកពាក់ព័ន្ឋក្នុងវិស័យនេះ ជ្រើសរើសជាមូលដ្ឋានសម្រាប់វិភាគ ពិចារណា និងយកធ្វើជាមូលដ្ឋានសក្ខីកម្ម សម្រាប់ប្រើជាប្រយោជន៍របស់ពួកគេ។

នេះក៏ដោយសារ សារព៌តមានដែលយើងផ្តល់ជូន គឺជាព៌តមានទាន់ហេតុការណ៍ ពិត ឥតលំអៀង និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ដែលសាធារណៈជនជាតិ អន្តរជាតិអាចយកទៅប្រើប្រាស់ និងអាចទុកចិត្តបាន។

ក្នុងនាមថ្នាក់ដឹកនាំ នៃគេហទំព័រPropertyarea.asia ដែលឈានមុខគេលើព៌តមាន ទាក់ទងនឹងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចទូទៅ យើងខ្ញុំពិតជាមានក្តីអំណរ និងរីករាយ ដែលសម្តេ​ច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីនៅតែបន្តគាំទ្រ និងផ្តល់កំលាំងចិត្តដល់ខ្ញុំបាទ និងក្រុមការងារឲ្យអាចធ្វើដំណើរទៅមុខបន្តទៀត ដើម្បីរួមចំណែកផ្តល់ព៌តមានពិត ព៌តមានវិជ្ជមាន និងរួមចំណែកផ្តល់នូវបរិយាកាសវិជ្ជមាន អំពីកម្ពុជាទៅកាន់សាធារណៈជនជាតិ និងអន្តរជាតិ។

សូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ​លោក លោកស្រីដែលបាន និងកំពុងគាំទ្រដល់បេសកកម្មរបស់យើងខ្ញុំ។

ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងពុទ្ឋសករាជឆ្នាំ២៥៦៧ ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ ខ្ញុំបាទ សូមលើកហត្ថទាំងទ្វេរ ប្រសិទ្ឋពរ ប្រោះព្រំនូវមង្គល សិរីសួស្តី សេចក្តីចម្រើន  រ៉ុងរឿងដល់សម្តេចឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រីជួបតែពុទ្ឋពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here