តើពន្ឋប្រថាប់ត្រា និងពន្ឋលើដីមិនបានប្រើប្រាស់មានការ កំណត់បែបណា?

0

        ដោយៈ គង់ សូរិយា

            ភ្នំពេញៈ ព​ន្ឋប្រថាប់ត្រា និងពន្ឋលើដីមិនបានប្រើប្រាស់ ជាពន្ឋសំខាន់ៗ ដែលត្រូវបានប្រើ​ប្រាស់ក្នុងវិស័យអចលនទ្រព្យ។

តើពន្ឋទាំងពីរមានលក្ខណៈខុសគ្នា ​និងត្រូវបានគណនានិងអនុវត្តន៍ដូចម្តេច?

  1. ពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។ ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ បច្ចុប្បន្ន ពន្ធនេះ ត្រូវបានលើកលែង សម្រាប់អចលនទ្រព្យតម្លៃទាបជាង៧ម៉ឺនដុល្លារ ដល់ខែធ្នូ ឆ្នាំ២០២១ នេះ។

2. ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដី មិនបានប្រើប្រាស់ នឹងត្រូវជាប់ពន្ធចំនួន២% លើមូលដ្ឋានកំណត់ពន្ធ។

ដោយឡែក បើដីនោះមានការដាំដំណាំពេញ គឺមិនជាប់ពន្ធនេះទេ។ មួយវិញទៀត បើអ្នកជាប់ពន្ធដីមិនបានប្រើប្រាស់ហើយ អ្នកមិនជាប់ពន្ធអចលនទ្រព្យ ០.១% ទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here