គម្រោងខុនដូ Urban Village បង្កើតសហគមន៍រស់នៅដ៏ធំបំផុតសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ

0

        ដោយៈ វិច្ឆិកា

ភ្នំពេញៈ ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេច ហ៊ុន សែន គម្រោងខុនដូ Urban Village គឺជាគម្រោងខុនដូ ដែលផ្ដោតលើការរស់នៅបែបសហគមន៍ ដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ ដែលការរចនារបស់គម្រោងខុនដូនេះ ត្រូវបានបំផុសគំនិតតាមបៀបរស់នៅជាសហគមន៍របស់ប្រជាជនខ្មែរកាលពីបុរាណ។

បំពាក់ដោយគ្រឿងបរិក្ខារលំដាប់ពិភពលោក ក៏ដូចជាការរចនាស្ថាបត្យកម្មដែលអាចបត់បែនបាន ម្ចាស់ផ្ទះទាំងអស់នឹងទទួលបានអារម្មណ៍ស្រស់ស្រាយនៅផ្ទះរបស់ពួកគេ ជាមួយនឹងខ្យល់អាកាសល្អ និងពន្លឺព្រះអាទិត្យធម្មជាតិចេញ និងចូលក្នុងផ្ទះ ដែលបង្កើតបរិយាកា​សដ៏មានផាសុខភាពសម្រាប់គ្រួសារដ៏កក់ក្តៅ។

ជាមួយនឹងទំហំផ្ទៃដី7,6 ហិចតា គម្រោងខុនដូ Urban Village គឺមិនត្រឹមតែជាផ្ទះសម្រាប់រស់នៅនោះទេ តែវាជាគម្រោងខុនដូមួយដែលរចនាឡើង ជាមួយទីធ្លាពណ៌បៃតងធំទូលាយ ដែលអាចឲ្យអ្នករស់នៅទីនោះទទួលបានភាពរីករាយ និងកម្សាន្តសប្បាយជាមួយនឹងសកម្មភាពនៅខាងក្រៅផ្ទះ ដើម្បីបង្កើនភាពស្និទស្នាល ក្នុងគ្រួសារ សម្រាកលំហែរ នៅខាងក្រៅជាមួយបរិយាកាសល្អ និងបង្កើតមិត្ត​ភាពថ្មីៗនៅក្នុងសហគមន៍ដ៏ធំនេះផងដែរ។

ស្ថិតនៅជាប់ Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅអាស៊ីអាគ្នេយ៍ អ្នករស់នៅក្នុងខុនដូ Urban Village ក៍អាចលេងកម្សាន្ត និងរីករាយជាមួយគ្រឿងបរិក្ខារជាច្រើនដូចជា ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា ហាងលក់ទំនិញ បណ្ណាល័យ សាលសិល្បៈ កន្លែងលោតត្រែមផូលីន សាលាអន្តរជាតិ ម៉ុងតេសូរី សាលាមត្តេយ្យសិង្ហបុរី កន្លែងធ្វើការរួមគ្នា ការិយាល័យ និងការកម្សាន្តនៅថ្ងៃចុងសប្តាហ៍ជាច្រើន។

Urban Village គឺជាសហគមន៍ដែលអ្នកអាចរស់នៅ ធ្វើការ និងលេងកម្សាន្តបានយ៉ាងរីករាយ។

Urban Village បង្កើតសហគមន៍ដ៏រស់រវើក ដែលភាពសប្បាយរីករាយនៅត្រឹមតែពីរបីនាទីពីផ្ទះរបស់អ្នកប៉ុណ្ណោះ។

ជាមួយនឹងទីតាំងដ៏ល្អ នៅក្នុងតំបន់ពាណិជ្ជកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស គម្រោង Urban Village មានចម្ងាយត្រឹមតែ 5 នាទីពីផ្សារទំនើប ជីប ម៉ុង២៧១ និងអ៊ីអន៣  ដែលជាផ្សារទំនើបជប៉ុនដ៏ធំបំផុតនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh មានប្រសាសន៍ថា “យើងចង់បង្កើតសហគមន៍ រស់នៅកណ្តាលទីក្រុង ជាមួយនឹងការរស់នៅបែបទំនើបទាន់សម័យ សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ”។

លោកស្រីបានបន្តទៀតថា “ក្នុងនាមជាអ្នកអភិវឌ្ឍន៍  យើងជឿថាគុណភាពតែមួយមុខមិនគ្រប់គ្រាន់ទេ យើងត្រូវគិតអំពីអ្វីដែលអ្នករស់នៅត្រូវការបន្ថែមទៀត”។​ លោកស្រីបន្តថា “ដូចដែលអ្នកបានឃើញអញ្ចឹង យើងបង្កើតសហគមន៍មួយ ដែលអ្នករស់នៅរបស់យើងរស់នៅផង ធ្វើការផង និងលេងកម្សាន្តបានផង ហើយទាំងនេះហើយគឺជាអ្វីដែលធ្វើឲ្យគម្រោងខុនដូ Urban Village ពិសេសជាងគម្រោងដទៃទៀត”។

ជាមួយនឹងតម្លៃសមរម្យ ត្រឹមតែ16$ក្នុងមួយថ្ងៃ អ្នកនឹងក្លាយជាម្ចាស់ខុនដូលំដាប់ពិភពលោក ដែលឋិតនៅចំកណ្ដាលទីក្រុងភ្នំពេញ។

លោកបណ្ឌិត Ben Li ស្ថាបនិក Urban Village & Factory Phnom Penh មានប្រសាសន៍ថា “ជាង60% នៃអ្នកទិញជាជនជាតិខ្មែរ ដូច្នេះយើងពិតជារីករាយណាស់ ដែលបានបង្កើតសហគមន៍ដ៏ធំបំផុតនេះ សម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ ដើម្បីឲ្យពួកគេទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ពីគ្រឿងបរិក្ខារទំនើបៗជាមួយនឹង ការរស់នៅដែលមានស្ដង់ដាខ្ពស់”។

គម្រោងខុនដូ​ Urban Village គឺជាខុនដូដែលលក់ដាច់បំផុតនៅកម្ពុជា និងជាគម្រោងដែលទទួលបានពានរង្វាន់ច្រើន ជាងគេ ជាមួយនឹងពានរង្វាន់ ចំនួន30នៅទូទាំងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖

+855 17 999 541

គេហទំព័រ: www.urbanvillage.com.kh

ហ្វេសប៊ុក: Urban Village Phnom Penh

 

LEAVE A REPLY

Please enter your comment!
Please enter your name here