កំណើនសេដ្ឋកិច្ចអាសុីអាចនឹងកើនលើសបណ្តាប្រទេសអភិវឌ្ឍជាច្រើននៅចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាចកើនលើសបណ្តាប្រទេសអភិវឌ្ឍន៍ចំនួន៥ភាគរយ នៅដំណាច់ឆ្នាំនេះ ដែលជំរុញដោយការបន្ធូរបន្ថយការទប់ស្កាត់កូវីដរបស់ប្រទេសចិន តម្រូវការក្នុងស្រុកដ៏រឹងមាំ និងអត្រាការប្រាក់ ដែលស្ថិតនៅក្នុងតំបន់ដែលមិនសូវមានការរឹតបន្តឹង។

ក្រុមអ្នកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Morgan Stanley ដឹកនាំដោយលោក Chetan Ahya បានឱ្យដឹងនៅក្នុងកំណត់សម្គាល់មួយថា “ភាពតានតឹងផ្នែកធនាគារនាពេលថ្មីៗនេះនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបពង្រឹងករណីសម្រាប់លទ្ធផលល្អប្រសើររបស់តំបន់អាស៊ី”។

លោក Ahya បានសរសេរថា “ស្ដង់ដារនៃការផ្តល់ប្រាក់កម្ចីនឹងរឹតបន្តឹងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយវានឹងធ្វើឱ្យតម្រូវការក្នុងស្រុកជួបបញ្ហា”។

ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអ៊ឺរ៉ុបបានដំឡើងអត្រាការប្រាក់ចំនួន៤៧៥ និង៣៥០ពិន្ទុមូលដ្ឋាន រៀងៗគ្នា ក្នុងគោលបំណងដើម្បីទប់ទល់នឹងអតិផរណា ដែលជាល្បឿនដ៏ខ្លាំងក្លាបំផុតរបស់ពួកគេនៅក្នុងពេលថ្មីៗនេះ ប៉ុន្តែវដ្តនៃការដំឡើងអត្រាការប្រាក់នៅតំបន់អាស៊ីត្រូវបានកាត់បន្ថយ។

លើសពីនេះទៀត ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនបានចែកចាយអត្ថប្រយោជន៍ដល់តំបន់ ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំៗចំនួន៣ផ្សេងទៀតរបស់តំបន់អាស៊ី គឺជប៉ុន ឥណ្ឌា និងឥណ្ឌូនេស៊ី សុទ្ធតែមានកត្តាសេដ្ឋកិច្ចជាក់លាក់ដែលជំរុញតម្រូវការក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here