ប្រធាន EU ជំរុញឱ្យក្រុមមេដឹកនាំអឺរ៉ុបបង្ហាញសាមគ្គីភាពគ្នា ចំពោះមុខទីក្រុងប៉េកាំង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានជំរុញឱ្យក្រុមមេដឹកនាំប្លុកអឺរ៉ុប បង្ហាញការរួបរួម នៅចំពោះមុខប្រទេសចិន មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron បង្កឱ្យមានការជជែកដេញដោល យ៉ាងខ្លាំងក្លាអំពីទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

លោក Macron បានបង្កឱ្យមានការប្រតិកម្មភ្លាមៗ បន្ទាប់ពីការបំពេញដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន ដោយអះអាងថា អឺរ៉ុបមិនគួរធ្វើតាមគោលនយោបាយ របស់សហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិលើតៃវ៉ាន់ ហើយគួរតែជៀសវាងវិបត្តិ ដែលមិនមែនជារបស់យើង។

លោក von der Leyen ដែលអមដំណើរលោក Macron ទៅកាន់ទីក្រុងប៉េកាំង បានប្រាប់កាសែត MEPs ថា “គោលនយោបាយចិនដ៏រឹងមាំមួយរបស់អឺរ៉ុប គឺពឹងផ្អែកលើសាមគ្គីភាពដ៏រឹងមាំ រវាងរដ្ឋជាសមាជិក និងស្ថាប័នEU និងលើឆន្ទៈក្នុងការជៀសវាងការបែកបាក់”។

លោកស្រីបានឱ្យដឹងនៅក្នុងសុន្ទរកថា ទៅកាន់សភាអឺរ៉ុបថា “យើងបានមើលឃើញរួចមកហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មា នសប្តាហ៍ថ្មីៗនេះ ហើយឥឡូវនេះវាដល់ពេលហើយ សម្រាប់អឺរ៉ុបដើម្បីធ្វើសកម្មភាពផងដែរ”។

លោកស្រីនៅតែបន្តអំពាវនាវ ឱ្យសមាជិកអឺរ៉ុបទាំង២៧ប្រទេស កាត់បន្ថយភាពពឹងផ្អែករបស់ប្លុកនេះ ទៅលើ​​ទីក្រុងប៉េកាំងសម្រាប់ធនធានសំខាន់ៗ ប៉ុន្តែទន្ទឹមគ្នាគឺមិនមែនកាត់ផ្តាច់ ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនទាំងស្រុងពីប្រទេសចិន ដែលមានទីផ្សារដ៏ធំនោះ​ទេ។

ទាក់ទិនទៅនឹងបញ្ហាតៃវ៉ាន់វិញនោះ លោកស្រី von der Leyen បានអះអាងថា “គោលនយោបាយចិនតែមួយ របស់សហភាពអឺរ៉ុប(EU) គឺត្រូវបានប្រកាន់ខ្ជាប់ជាយូរណាស់មកហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here