ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគថ្មីៗទាំងដែនដីគោក និងតាមបណ្តាកោះ

0

ដោយៈ វឌ្ឍនៈ

ព្រះសីហនុៈ ចាប់តាំង​ពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុង​ព្រះសីហនុបាន​ដាក់ដំណើរកា​រជាផ្លូ​វកា​រ​មក ខេត្តព្រះសីហនុហាក់​មានការចាប់​អារម្មណ៍ខ្លាំងពី​សំណាក់វិ​និយោគិន​ទាំងក្នុង និ​ងក្រៅ​ប្រទេស និងមានគ​ម្រោងវិនិយោគ​ថ្មីៗ ជាបន្តបន្ទាប់​ផ្ដើមលេចរូបរាង​ឡើងទាំងដែនដីគោកនិងតាមបណ្តាដែនកោះនានា។

ម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗ បានចាប់ផ្ដើមទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល មិនទាន់បានប្រសើរយ៉ាងណាក្ដី។

នៅដើមឆ្នាំ២០២៣នេះ មានក្រុមហ៊ុនអន្តរជាតិ និងក្នុងស្រុកជាច្រើន បានចាប់ផ្ដើមដំណើរការ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍អាជីវកម្មសហគមន៍រាម ដែលមានទឹកប្រាក់វិនិយោគរាប់លានដុល្លារអាមេរិក គម្រោងវិនិយោគដែនកោះ ដែលទើបត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តកាលពីពេលថ្មីៗនេះ មានតម្លៃជិត៨លានដុល្លារអាមេរិក ដោយរំពឹងថាកោះនេះ នឹងចាប់ផ្ដើមដំណើរការអភិវឌ្ឍនាពេលខាងមុខ ។

គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មី នៅកោះរ៉ុងសន្លឹមរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ត្រូវបានចុះហត្ថលេខាជាមួយរដ្ឋលេខាធិការអាកាសចរស៊ីវិលរួចរាល់ហើយ ដោយនឹងចាប់ផ្ដើមអភិ​វឌ្ឍន៍ក្នុងពេលឆាប់ៗនេះដែរ ដែលនឹងធ្វើឱ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍសំបូរបែប ។

ក្រៅពីគម្រោងទាំងនេះ ក៏មានគម្រោងជាច្រើនទៀត ជាពិសេសគម្រោងរោងចក្រឧស្សាហកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តព្រះសីហនុ ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ លោកឯម ភាពបានមានប្រសាសន៍ថា កត្តាអំណោយផលទីតាំងភូមិសាស្ត្រ ជំរុញឱ្យខេត្តព្រះសីហនុ ក្លាយតំបន់ទាក់ទាញ សម្រាប់ការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះដែរ ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ មានព្រលានយន្តហោះ មានផ្លូវល្បឿនលឿន មានផ្លូវខ្វាត់ខ្វែង និងជាតំបន់គោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ ។

លោកបន្តថា នៅដើមឆ្នាំ២០២៣នេះ មានវិនិយោគិនជាច្រើនចូលមកកាន់ខេត្តព្រះសីហនុ ក្នុងការសិក្សាស្វែងយល់ពីសក្ដានុពល និងត្រៀមបណ្ដាក់ទុនវិនិយោគ បន្តបន្ទាប់ ទាំងខ្មែរនិងបរទេស ហើយរំពឹងគម្រោងវិនិយោគថ្មីៗជាច្រើនទៀត នឹងលេចវត្តមាននៅក្នុងខេត្តតំបន់សមុទ្រមួយនេះផងដែរ ។

លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីចិនបានបើកប្រទេសបើក ឱ្យទេសចររបស់ខ្លួនចេញធ្វើដំណើរឃើញថាព្រលានយន្តហោះនានារបស់កម្ពុជា ទទួលបានជើងហោះហើរពីប្រទេសចិនកាន់តែច្រើន ហើយនៅពេលចិនចូលមកកម្ពុជាកាន់តែច្រើនក៏រំពឹងថា វិនិយោគិនចិននឹងចូលមកសិក្សា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here