ដោយៈ គង់ សូរិយា
កណ្តាលៈ គំរោងអភិវឌ្ឍន៍នាជាយរាជធានីភ្នំពេញ មង្គលវីឡា ភូមិផ្កាត្រកួនបាន និងកំពុងលើកកំពស់សក្តានុពលមូលដ្ឋាន និងស្តង់ដានៃការរស់នៅសម័យថ្មី។
ស្ថិតនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មង្គលវីឡា ដែលអភិវឌ្ឍន៍ដោយម្ចាស់ គំរោងភូមិផ្កាត្រកួនបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការវិនិយោគផ្ទះតម្លៃសមរម្យដល់ប្រជាពលរដ្ឋ ដែលផ្ទះមានតម្លៃត្រឹម៣០,០០០ដុល្លារអាមេរិក ប៉ុណ្ណោះ ហើយអ្វីពិសេសអតិថិជនទិញលំនៅដ្ឋាន នឹងទទួលបាន លក្ខខ័ណ្ឌបង់ប្រាក់បត់បែន និងងាយស្រួល។
-->
គំរោងមង្គលវីឡាភូមិផ្កាត្រកួន បាននិងកំពុងផ្សារភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន ជាមួយនឹងការសាងសង់ផ្ទះអាជីវកម្ម ដែលអតិថិជនអាចប្រកបអាជីវកម្មបាន។
ជាមួយនឹងគ្នានេះ លោកឌិន សុមេធារិទ្ឋបានរៀបចំនូវសួនច្បារ ដើមឈើខៀវស្រងាត់ ដើម្បីកសាងសហគមន៍នេះ មានភាពសម្បូរបែប ដែលផ្តល់ឲ្យអ្នករស់នៅមានអារម្មណ៍ស្រស់ស្រាយ ជាមួយធម្មជាតិជុំវិញខ្លួន។
សិក្សាជំនាញអភិវឌ្ឍន៍ទីក្រុង លោកឌិន សុមេធារិទ្ឋជាបុគ្គលពោរពេញដោយភាពច្នៃប្រឌិត និងយល់ពីទស្សនវិស័យនៃការអភិវឌ្ឈ និងរួមចំណែកបង្កើតនូវសហគមន៍ និងគម្រោងអភិវឌ្ឍន៍មួយ ដោយឈរលើមូលដ្ឋាននៃភាពឈ្នះ ឈ្នះទាំងអស់គ្នា ដោយអតិថិជនទទួលបានផ្ទះតម្លៃសមរម្យ មានផាសុខភាពលើការរស់នៅ ហើយអ្នកអភិវឌ្ឍន៍អាចទទួលបានផលចំណេញ ដើម្បីចែករំលែកធនធានដល់ការអភិវឌ្ឍន៍នៅមូលដ្ឋានបន្តទៀត៕
