ដោយៈ ជេស៊ីកា
ភ្នំពេញៈ កិច្ចសន្យាជួលមានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកជួលជៀសផុតពីហានិភ័យ ហើយម្ចាស់អចលនទ្រព្យទទួលបាននូវថ្លៃឈ្នូល តាមកិច្ចសន្យាត្រឹមត្រូវ និងជៀសផុសពីជម្លោះ។
យោងតាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយ ដោយយកកម្រៃ។
-->
ជាទូទៅកិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយលក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។
យោងតាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណី បានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើង ដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង២ ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន៕
កិច្ចសន្យាជួលផ្ទះ






កិច្ចសន្យាជួលដី
