ដោយ គង់ សូរិយា
ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងបង្កើតខ័ណ្ឌ និងស្រុកថ្មីៗចំនួន៦ទៀតនៅពេលខាងមុខឆាប់ៗនេះ។
អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក លោក អៀង ស៊ីថាបានឱ្យតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីពេលថ្មីៗនេះថា កម្ពុជានឹងបង្កើតស្រុក ក្រុង ខណ្ឌ ចំនួន៦ បន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។
ស្រុក ក្រុង ខណ្ឌចំនួន៦ នោះរួមមាននៅក្នុងខេត្ត-រាជធានីចំនួន៥ គឺ១ រាជធានីភ្នំពេញ បង្កើតខណ្ឌថ្មី២ គឺខណ្ឌបឹងកេងកង និងកំបូល។ ទី២ ខេត្តព្រះសីហនុ បង្កើតក្រុង១ គឺក្រុងកោះរ៉ុង ទី៣ ខេត្តស្ទឹងត្រែង បង្កើតស្រុក១ គឺស្រុកបុរីអូរស្វាយសែនជ័យ ទី៤ ខេត្តកំពង់ធំ បង្កើតស្រុក១ គឺស្រុក តាំងគោក និងទី៥ ខេត្តពោធិ៍សាត់ បង្កើតស្រុក១ គឺស្រុក តាលោសែនជ័យ។
លោក មាស ម៉េតភ័ក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបដិសេធមិនអត្ថាធិ ប្បាយ ដោយលោកមានប្រសាសន៍ថា លោកមិនបានដឹងព៌តមាននេះនៅឡើយទេ។
ទោះជាយ៉ាងណា រដ្ឋាភិបាលបានចេញអនុក្រិតរួចហើយ ទាក់ទងនឹងការបង្កើតស្រុកតាំងគោក ខេត្តកំពង់ធំ តាមរយៈអនុក្រិតដែលមានការចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕