ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការរៀបចំMaster Planមានសារៈសំខាន់ណាស់ សំរាប់ការអភិវឌ្ឍទីក្រុងរណបមួយ ឬទីក្រុង១ ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយចីរភាព។
ការអភិវឌ្ឍនៅតំបន់ភាគខាងត្បូងក្រុងភ្នំពេញ កំពុងដើរតាមផែនការមេរបស់ទីក្រុងរណប ING CITY ដែលជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈតម្លៃដីធ្លីនៅតំបន់នេះ មានកំនើនយ៉ាងខ្ពស់ ជាមួយគំរោងសាងសង់បុរី មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនានា កំពុងលេចចេញជារូបរាងឡើងបណ្តើរ។
-->

យោងតាមផែនការមេរបស់ក្រុមហ៊ុន ING Holding ដែល Propertyarea.asia ទទួលបានឲ្យដឹងថា ទីក្រុងរណប ING CITY គ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា មានវិសាលភាពដ៏ធំមួយ និងជាទីក្រុងរណបធំជាងគេ នៅរាជធានីភ្នំពេញ។ តាមគំរោងក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះ ជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។
ឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះ ជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។
ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សាលារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះ សមស្របជាតំបន់ ដែលមានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្ត្រ នៅតំបន់នេះ។

ដោយសារជាតំបន់ថ្មី ងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនប្រជាសាស្ត្រនៅតំបន់នេះ ទើបអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋានធំៗនៅតំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិ២ កំពុងបាននិងកំពុងបើកដំណើរការ ក្នុងចំណោមផ្សារទំនើបធំៗចំនួនបី។
អ្វីកាន់តែពិសេសផ្សារទំនើប AEON MALL3 បានបញ្ចប់ការសាងសង់ និងបានដាក់ដំណើរការរួចហើយ។
អគ្គនាយកក្រុមហ៊ុនUrban Hubលោកបណ្ឌិតBen Liបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ នឹងពង្រីកមកកាន់ភាគខាងត្បូង ដោយសារតំបន់នេះជាតំបន់ថ្មី ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំៗ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល និងកំណើនប្រជាសាស្រ្តនៅតំបន់នេះ។
លោកបន្តថា “តំបន់បឹងកេងកេង១ ដីមានតម្លៃថ្លៃ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋមិនអំណោយផលដល់ការពង្រីកនោះទេ ប៉ុន្តែតំបន់ភាគខាងត្បូងជាតំបន់ថ្មី ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋផង និងរៀបចំផែនការអភិវឌ្ឈន៍ផង”។ លោកបន្តថា “នៅកម្ពុជាមានឱកាសច្រើនណាស់សំរាប់វិនិយោគ ហេតុនេះបើអ្នកមានលុយនៅក្នុងដៃ អ្នកគួរវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា”៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!