ដោយៈ គង់ សូតររិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានចាប់ផ្ដើមបើកជើងហោះហើរត្រង់ សៀមរាប-វៀងចន្ទន៍ ដែលប្រតិបត្តិការ១ជើងក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃចន្ទ ដោយប្រើយន្តហោះប្រភេទ Airbus-A321។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ដែលបណ្ដាញព័ត៌មាន ទទួលបាននាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរបានបញ្ជាក់ថា ជើងហោះហើរត្រង់ថ្មីនេះ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅម៉ោង៦៖០០នាទីព្រឹក ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវតី នៃរដ្ឋធានីវៀងចន្ទន៍ នៅម៉ោង៧,០៥នាទីព្រឹក ដែលមានជើងហោះហើរលេខ K6 908។
យន្តហោះត្រឡប់មកវិញ នៅវេលាម៉ោង៧,៥០នាទីព្រឹក ហើយមកដល់សៀមរាបនៅម៉ោង៩,០០នាទីព្រឹក ត្រូវនឹងជើងហោះហើរលេខ K6 909។ ក្រុមហ៊ុននឹងបន្ថែមជើងហោះហើរជាច្រើនទៀតទៅតាមតម្រូវការ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ជើងហោះហើរត្រង់សៀមរាប-វៀងចន្ទន៍នេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ជូនភ្ញៀវទេសចរទៅកាន់គោលដៅ ដោយប្រើពេលវេលាខ្លីបំផុត។
ការធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបទាំងពីរនេះ គឺជាក្តីសុបិន្តមួយរបស់ភ្ញៀវទសចរ ដែលចូលចិត្តផ្សងព្រេង ហើយទៅសិក្សាស្វែងយល់អំពីវប្បធម៌ អច្ឆរិយធម៌ និងសម្បត្តិធម្មជាតិនៅទីនោះ។ ដូច្នេះហើយជើងហោះហើរថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរ ធុរជន និងអ្នកធ្វើដំណើរជាច្រើនផ្សេងទៀត ដែលអាចនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាព IOSA ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IATA) ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍ ផ្លូវការដែលតំណាងឱ្យរដ្ឋាភិបាល ក្នុងការជួយផ្សព្វផ្សាយយុទ្ធនាការ “ឆាំ្នទស្សនាកម្ពុជា ២០២៣”។
ការធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបទាំងពីរនេះ គឺជាក្តីសុបិន្តមួយរបស់ភ្ញៀវទសចរ ដែលចូលចិត្តផ្សងព្រេង ហើយទៅសិក្សាស្វែងយល់អំពីវប្បធម៌ អច្ឆរិយធម៌ និងសម្បត្តិធម្មជាតិនៅទីនោះ។ ដូច្នេះហើយជើងហោះហើរថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរ ធុរជន និងអ្នកធ្វើដំណើរជាច្រើនផ្សេងទៀត ដែលអាចនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!