World Bank: កម្ពុជា និងវៀតណាម ប្រើពេលវេលាដឹកជញ្ជូនទំនិញទៅមកកំពង់ផែលឿនបំផុតក្នុងអាស៊ាន

0

សុខុម

ហាណូយ: កម្ពុជា និងវៀតណាម បានជាប់ឈ្មោះជាប្រទេសប្រើពេលវេលាដឹកជញ្ជូនទំនិញកុងតឺន័រទៅមកកំពង់ផែលឿនបំផុតក្នុងតំបន់អាស៊ាន ក្នុងខែមិថុនា ឆ្នាំ២០២២ ដោយប្រទេសទាំងពីរនេះទទួលបានពិន្ទុជាមធ្យម០,៩ថ្ងៃ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ឱ្យដឹងថា ទិន្នន័យភ័ស្តុភារកម្មពិភពលោកដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមសូចនាករលទ្ធផលដ៏សំខាន់ថ្មីៗដែលបំពេញបន្ថែមពីលើសន្ទស្សន៍លទ្ធផលភ័ស្តុភារកម្ម (Logistics Performance Index) សម្រាប់១៣៩ប្រទេស។

ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ផ្សេងទៀត ប្រទេសថៃ ប្រើពេលវេលាដឹកជញ្ជូនទំនិញទៅមកកំពង់ផែលឿនបំផុតទី២ ជាមួយនឹងពិន្ទុ១,០ថ្ងៃ បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី (ពិន្ទុ១,២ថ្ងៃដូចគ្នា) ប្រទេសហ្វីលីពីន (ពិន្ទុ១,៣ថ្ងៃ) ប្រទេសឥណ្ឌូនេស៊ី (ពិន្ទុ១,៨ថ្ងៃ) និងប្រទេសមីយ៉ាន់ម៉ា (ពិន្ទុ២,០ថ្ងៃ)។

ធនាគារពិភពលោកបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ឌីជីថលនីយកម្មកំពុងអនុញ្ញាតឱ្យបណ្ដាសេដ្ឋកិច្ចកំពុងងើបឡើងឆាប់រហ័ស (Emerging Economies) កាត់បន្ថយការពន្យារពេលនៅកំពង់ផែបានដល់ទៅ៧០% បើធៀបនឹងការពន្យារពេលនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍។

លោកស្រី Christina Wiederer សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោក ដែលបានចូលរួមចំណែកតាក់តែងរបាយការណ៍នេះឡើងបានថ្លែងថា “ខណៈពេលវេលាភាគច្រើនត្រូវបានចំណាយទៅលើការដឹកជញ្ជូន ការពន្យារពេលដ៏ធំបំផុតកើតឡើងនៅកំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងកន្លែងដឹកជញ្ជូនចម្រុះ” ដែលចាំបាច់ត្រូវធ្វើការកែលម្អ៕ Vietnam New៕

LEAVE A REPLY

Please enter your comment!
Please enter your name here