កម្ពុជា ស្នើគុយបាឲ្យជួយសម្របសម្រួលផ្លូវច្បាប់នានា ដើម្បីជំរុញដល់ការវិនិយោគ

0

ដោយ:សា សា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានស្នើភាគីគុយបា ធ្វើការសម្របសម្រួលជួយដល់ផ្លូវច្បាប់នានា ដើម្បីឱ្យការវិនិយោគមានដំណើរការរលូន និងឆាប់រហ័ស ខណៈដែលកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រប្រទេសគុយបា ទាំងផ្នែកបច្ចេកទេស និងការរវិនិយោគជាមួយវិស័យឯកជន។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ម៉ូរី ហីឆាវ៉ារៀ បឺមូដេស (Maury Hechavarria Bermúdez) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋគុយបា នៅទីស្តីការក្រសួង កាលពី ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងយូរអង្វែង រវាងប្រទេសទាំងពីរ កម្ពុជា-គុយបា ដែលកន្លងមក គុយបាបានចូលរួមជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយកម្ពុជាក៏ធ្លាប់ជួយគុយបានៅពេលមានបញ្ហាខ្វះខាតអង្ករ ដើម្បីឱ្យមានចីរភាព និងទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាបានប្រែក្លាយពីប្រទេសខ្វះខាតអង្ករ ទៅជាប្រទេសអ្នកនាំអង្ករចេញ ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏រំពឹងថា គុយបា នឹងប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញអង្ករដូចគ្នា តាមរយៈការប្រើប្រាស់បច្ចេកទេសទំនើប ពូជសុទ្ធល្អ ផ្តល់ទិន្នផលខ្ពស់ ប្រើរយៈពេលខ្លី និងមានរសជាតិឆ្ងាញ់។
តាមរយៈជំនួបខាងលើនេះ លោករដ្ឋមន្ត្រី បានស្នើរបន្ថែមទៀតដល់ភាគីគុយបា អាចពិនិត្យលទ្ធភាពលើការធានានិងផ្តល់សេចក្តីទុកចិត្ត ការផ្តល់ដីសម្បទានសម្រាប់អ្នកវិនិយោគ និងសេរីភាពពាណិជ្ជកម្មនាំចេញនាំចូលក៏ដូចជាធាតុចូលដែលរួចពន្ធ ព្រមទាំងការចេញចូលរបស់អ្នកវិនិយោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here