រដ្ឋាភិបាលអូស្រ្តាលីជួយដល់ការពង្រឹងទាក់ទងនឹងគុណភាពហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកយិត បុណ្ណាបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើធាតុចូលនៃពង្រាងបទដ្ឋាន បច្ចេកទេសសម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរៀបចំដោយក្រុមការងារបច្ចេកទេស P4I & Austroads។
គំរោងនេះស្ថិតក្រោមជំនួយឥតសំណង ពីរដ្ឋាភិបាលនៃប្រទេ​សអូស្រ្ដាលី។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលទាក់ទង នឹងបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាកែសម្រួល និងរៀបចំបទដ្ឋានបច្ចេកទេស ឱ្យកាន់តែមានគុណភាព ប្រសិ​ទ្ធភាព និងសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន។ អង្គប្រជុំបានជជែកពិភាក្សាលម្អិត លើផ្នែកបច្ចេកទេសនីមួយៗ ដោយមានការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្ន សម្រាប់ប្រើប្រាស់នៅកម្ពុជា។លោករដ្ឋលេខាធិការយិន បុណ្ណា បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី សំដៅសម្រេចបាននូវការរៀបចំបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានជោគជ័យ និងប្រកបដោយគុណភាព៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

 

LEAVE A REPLY

Please enter your comment!
Please enter your name here