ក្រុងឌូបៃ គ្រោងសាងសង់ព្រះវិហារអ៊ិស្លាមព្រីន3D ដំបូងបង្អស់ នៅលើពិភពលោក

0

ដោយៈ សុខុម

ឌូបៃ: ក្នុងប៉ុន្មានឆ្នាំចុងក្រោយ​​នេះ បច្ចេកវិទ្យាព្រីន 3D ត្រូវបានប្រើដើម្បីសាងសង់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីផ្ទះរហូតដល់​ក្រុមហ៊ុន និងសូម្បីតែស្ពាន។
ពេលនេះ ក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត គ្រោងសាងសង់ព្រះវិហារអ៊ិស្លាម ព្រីន3D ដំបូងបង្អស់របស់ពិភពលោក។លោក Ali Mohammad Alhalyan Alsuwaidi ប្រធានផ្នែកវិស្វកម្មនៅមន្ទីរកិច្ចការអ៊ិស្លាម និងសកម្មភាពសប្បុរសធម៌ (IACAD) នៃក្រុងឌូបៃ បានឱ្យដឹងថា ព្រះវិហារអ៊ិស្លាម ព្រីន3D កម្ពស់២ជាន់​ដែល​មាន​ផ្ទៃ២.០០០ម៉ែត្រការ៉េនេះ នឹងអាចផ្ទុកអ្នកគោរពបូជា ​បានចំនួន៦០០នាក់។យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែឧសភា ឱ្យដឹងថា ព្រះវិហារ​នេះ​​នឹង​ត្រូវ​សាងសង់ឡើង ពី​បេតុងលាយ ដោយ​ការ​សាងសង់​គ្រោង​ នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ២០២៣ ​ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ជាស្ថាពរនៅ​ត្រីមាស​ទី១ ដើមឆ្នាំ២០២៥។ការសាងសង់អាគារ ដោយប្រើបច្ចេកវិទ្យាព្រីន 3D ត្រូវ​ការម៉ាស៊ីនព្រីនធំៗដែលត្រូវបានបញ្ចូលកម្មវិធី ជាមួយនឹងព័ត៌មានឌីហ្សាញ។ ម៉ាស៊ីនព្រីនទាំង​នោះ ច្របាច់បេតុងលាយចេញ តាមក្បាលទុយោ ហើយបេតុងលាយ នឹងបាញ់គរលើគ្នាជាស្រទាប់ៗ ដើម្បីឱ្យចេញជារូបរាងអគារ។

អគារព្រីន 3D ភាគច្រើនត្រូវបានសាងសង់ពីបេតុង ប៉ុន្តែក៏អាចព្រីនដោយប្រើសម្ភារៈផ្សេងទៀត ដូចជាដីឥដ្ឋជាដើម​បាន​ផងដែរ។ក្រុងឌូបៃ បានកំណត់គោលដៅក្លាយជារដ្ឋធានីព្រីន 3D របស់ពិភពលោក ហើយក្នុងឆ្នាំ២០១៨ ​ក្រុងឌូបៃ បានដាក់ចេញ “យុទ្ធសាស្រ្តព្រីន 3D” ដែល២៥%នៃសំណង់ថ្មីៗក្នុងក្រុងឌូបៃ គ្រោងសាងសង់ដោយព្រីន 3D នៅត្រឹមឆ្នាំ២០៣០៕ CNN៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

 

LEAVE A REPLY

Please enter your comment!
Please enter your name here