អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងៈយើងបានឈរជើងលើទីផ្សារជាមួយជំនឿចិត្តដោយសារយើងស្គាល់អតិថិជនច្បាស់

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ផ្តើមអាជីពជាភ្នាក់ងារអចលនទ្រព្យសាមញ្ញ រហូតមានលទ្ឋភាពបើកក្រុមហ៊ុនភ្នាក់ងារអចនទ្រព្យ កាលពីជាង១០ឆ្នាំមុនលោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានក្លាយជាអ្នកអភិវឌ្ឍន៍ដ៏លេចធ្លោ។ក្នុងអាជីពនៃភាពជាភ្នាក់ងារអចលនទ្រព្យ ពិសេសធ្វើការវិនិយោ​គលើដីធ្លី បានធ្វើឲ្យគូស្វាមី ភរិយាមួយគូនេះ អាចសិក្សាស្វែងយល់ពីទឹកចិត្ត និងរសនិយមរបស់អតិថិជនពិតប្រាកដថា ពួកគេត្រូវការអ្វី ហើយក្នុងនាមជាអ្នកអភិវឌ្ឈន៍ថ្មី ត្រូវធ្វើអ្វីដែលមិនធ្លាប់មានពីមុនមក។
លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកាបុរីវិមានសំណាង និងលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជាគូស្វាមី និងភរិយា ដែលមាននិស្ស័យចូលចិត្តសិក្សារៀនសូត្រដូចគ្នា។

លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ថា ការរីកចម្រើន​សេដ្ឋកិច្ចជាតិរបស់ប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរ ក្លាយជាអ្នកមានកាន់តែច្រើន ហេតុនេះទើបធ្វើឲ្យលោកជំទាវ និងស្វាមី សម្រេចចិត្តវិនិយោគបុរីនេះឡើង ស្របតាមនិន្នាការនៃការ​រស់នៅសម័យថ្មី និងបែបផែនជីវិតបែ​បស៊ីវិល័យ។


ជាអ្នកចូលចិត្តសង្កេតលើការងារ និងម៉ូតផ្ទះ លោកជំទាវឧកញ៉ាគង់ សំណាង បានក្លាយជាស្ថាបត្យករ ដោយមិនដឹងខ្លួនមួយរូប តាមរយៈការចូលរួមគូសវាស និងផ្តល់ជាគំនិតដល់ស្ថាបត្យករ ដែលបានគូម៉ូតផ្ទះរបស់បុរីវិមានសំណាងដោយខ្លួនឯង និងតែងតែស្វែងរកភាពច្នៃប្រឌិត និងការបង្កើតថ្មី សម្រាប់រចនាបទម៉ូតផ្ទះក្នុងបុរីដ៏ស៊ីវិល័យនេះ។

លោកជំទាវបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា “ខ្ញុំបានចូលរួមគូ និងកែចុះឡើងៗលើម៉ូតផ្ទះនៅក្នុងបុរីនេះ ដែលជាម៉ូតផ្ទះបែបក្លាសិក និងមានការចំណាយច្រើន ធៀបជាមួយម៉ូតផ្ទះសាមញ្ញៗ”។ លោកជំទាវបន្តថា “ជាលទ្ឋផលពីការខិតខំនេះ បានធ្វើឲ្យអតិថិជននិងអ្នកបានកក់បុរីនេះ មានការរំភើបលើអ្វីដែលពួកគេទទួលបាន និងមិនដែលគិតដល់”។ជាមួយនឹងការកសាងកេរ្ត៍ឈ្មោះ ក្នុងនាមអ្នកអភិវឌ្ឍន៍ លោកជំទាវឧកញ៉ាគង់ សំណាងបានលើកឡើងថា “ការវិនិយោគនេះ មិនផ្តោតលើផល​ចំណេញតែមួយមុខនោះទេ ប៉ុន្តែក្រុមហ៊ុនចង់អភិវឌ្ឍន៍ដែលផ្តល់នូវស្នាដៃ និងកិត្តិនាម”។ជាអ្នកចូលចិត្តចែករំលែក លើបណ្តាញទំនាក់ទំនងសង្គម ពីចំណេះដឹងទាក់ទងអចលនទ្រព្យ ចំណេះដឹងទាក់ទងនឹងអាជីវកម្ម និងការអភិវឌ្ឍខ្លួន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានក្លាជាអ្នកមានយ៉ាងលឿន ដោយសារលោកបានវិនិយោគផ្នែកដីធ្លី ដែលលោកបានចាត់ទុកថា “អ្នកមាននៅកម្ពុជាប្រមាណ៧០ភាគរយ មានបានដោយសារដីធ្លី”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេសយើង បានធ្វើឲ្យអ្នកក្រក្លាយជាអ្នកមានលំដាប់មធ្យម អ្នកមានលំដាប់មធ្យម ក្លាយជាអ្នកមានកម្រិតខ្ពស់ ហើយអ្នកមានកម្រិតខ្ពស់បានក្លាយជាសេដ្ឋី ឬឧកញ៉ាច្រើនណាស់។

ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងផែនការចំពោះមុខប្រកប​ដោយចក្ខុវិស័យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមើលឃើញថា តំបន់ភាគខាងជើងរាជធានីភ្នំពេញ ជាតំបន់ដែលបាន និងកំពុងទាក់ទាញអ្នកមានកាន់តែច្រើនចូលទៅរស់នៅ ដោយសារកត្តាសំខាន់ៗជាច្រើន ដូចជា មានមជ្ឈមមណ្ឌលពាណិជ្ជកម្មធំៗនៅក្បែរ មានក្រសួ​ងមន្ទីរធំៗបានរើ និងបោះទីតាំងមកកាន់តំបន់នេះ ជាតំបន់ដែលអភិវឌ្ឍន៍ថ្មី ងាយស្រួលរៀបចំហេដ្ឋា​រចនាសម្ព័ន្ឋ និងជាតំបន់រៀបចំកីឡាស៊ីហ្គេមនាពេលឋខាងមុខឆាប់ៗនេះ។

លោកបណ្ឌិតបន្តថា “ក្នុងនាមជាអ្នកអភិវឌ្ឍ ដែលផ្តើមចេញពីជីវិតភ្នាក់ងារអចលនវត្ថុសាមញ្ញមួយរូប យើងបានដឹងពីរសនិយមអតិថិជន ហើយយើងនៅតែអាចឈរជើងបាន ទោះក្នុងបរិបទវិបត្តិកូវីដរយៈពេល៣ឆ្នាំ និងវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី”។ លោកបន្តថា “ក្នុងពេលនេះ មានតែអ្នកខ្លាំងប៉ុណ្ណោះអាចឈរជើងបាន ហើយយើងនឹងបន្តឈរជើងយ៉ាងរ៉ឹងមាំ ក្នុងវិស័យនេះតទៅទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here