ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួនពីរ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី ៥ ឧសភា ២០២៣។
គម្រោងវិនិយោគចំនួន២ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តឱ្យដំណើរការវិនិយោគ ជាផ្លូវការនៅភ្នំពេញ និង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន១០លានដុល្លារ និងសុទ្ធតែជាគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ។
ទី១-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៨៦កន្លែង។
ទី២-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.១៨៦កន្លែង ។






