គ្រឿងសង្ហារិមអ៉ីតាលីប្រណិតៗ ប្រែន Deluxe Arte ដ៏ល្បីល្បាញ កំពុងឆក់បេះដូងម្ចាស់ភូមិគ្រឹះលំដាប់អភិជន!

0

 

ក្រុមហ៊ុន  Deluxe Arte  មានដើមកំណើតតាំងពីឆ្នាំ 1982  នៅទីក្រុង Milan ប្រទេសអ៉ីតាលី (Italy) ។ គ្រឿងសង្ហារិមដ៏ប្រណិត Deluxe Arte  របស់ប្រទេសអ៉ីតាលី ត្រូវបានរចនាឡើងដោយដៃសុទ្ធសាធ ដោយវិចិត្រករតវង្សត្រកូលជនជាតិអ៉ីតាលី ពីឈើខ្លឹមដ៏កម្រខាងប៉ែកអឺរ៉ុប ដែលមានឈ្មោះថា Mahogany ដែលគេយកទៅលម្អក្នុងរថយន្តដ៏ប្រណិតម៉ាក Rolls-Royce ជាដើម។គ្រឿងសង្ហារិមដ៏ប្រណិត ផលិតផលដើមរបស់ប្រទេសអុីតាលី ប្រែន Deluxe Arte  ត្រូវបានអតិថិជនឱ្យតម្លៃខ្ពស់ និងគាំទ្រខ្លាំង ត្បិតគ្រឿងសង្ហារិមប្រភេទប្រណិតៗ ផលិតយ៉ាងសម្រិតសម្រាំងចេញពីប្រទេសដ៏ចំណាស់នេះ បានបង្កប់នូវគុណតម្លៃខ្ពស់ ជាពិសេសនាំមកនូវកិត្យានុភាព ពេលអតិថិជនទិញយកមកប្រើប្រាស់ក្នុងគេហដ្ឋាន។ងាកមកប្រទេសកម្ពុជាយើងវិញ ក្រុមហ៊ុន Limperial Home Luxury ទទួលបានសិទ្ធិនាំចូល និងចែកចាយបន្តនូវគ្រឿងសង្ហារិម ម៉ាកយីហោល្បីល្បាញជាសកល ចេញពីរោងចក្រដើមនៅប្រទេសអុីតាលី និងអឺរ៉ុប កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អភិជននៅក្នុងស្រុក។ ក្នុងចំណោមប្រែនគ្រឿងសង្ហារិមល្បីៗជាច្រើនផលិតនៅប្រទេសអុីតាលី គេក៏ឃើញមានប្រែនគ្រឿងសង្ហារិមម៉ាក Deluxe Arte  និងគ្រឿងសង្ហារិមល្បីៗជាច្រើនផ្សេងទៀត សុទ្ធតែមានវិញ្ញាបណ្ណប័ត្របញ្ជាក់ពីគុណភាព និងការធានា បិទជាប់មកជាមួយគ្រប់ផលិតផល ថាពិតជាផលិតចេញពីរោងចក្រដើមពិតៗ ឥតក្លែងបន្លំ។
អតិថិជនដែលជាម្ចាស់វីឡា ឬភូមិគ្រឹះស្កឹមស្កៃ លំដាប់អភិជន ក៏តែងតែនិយមស្វែងរកទិញនូវប្រភេទគ្រឿងសង្ហារិមប្រណីតៗ ម៉ាកយីហោល្បីៗមកពីជុំវិញពិភពលោក តែងតែបាញ់ឆ្ពោះមករកក្រុមហ៊ុន Limperial Home Luxury ដោយពួកគាត់ មិនចាំបាច់ចំណាយពេលត្រូវជិះយន្តហោះទៅពិនិត្យគុណភាពគ្រឿងសង្ហារិមនៅក្រៅប្រទេសទៀតឡើយ។

ចង់តុបតែងគេហដ្ឋានដ៏ស្រស់ស្អាតរបស់លោកអ្នក ឱ្យកាន់តែមានកិត្យានុភាព និងឧត្ដមភាពសូមអញ្ជើញមកក្រុមហ៊ុនលក់គ្រឿងសង្ហារិម Limperial Home Luxury  ដែលមានអាស័យដ្ឋាននៅ អាគារ#767, ផ្លូវ កម្ពុជាក្រោម, ជិតស្ពានអាកាស៧មករា,  ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 421, 061 610 222, 016 610 222។
𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialluxury.com/
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: t.me/limperialhomeluxury
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: https://www.facebook.com/limperialhomeluxury
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://www.instagram.com/limperial_home_luxury/
𝐘𝐨𝐮𝐓𝐮𝐛𝐞: https://bit.ly/3E7I66M
𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@limperial_home_luxury?lang=en
𝐌𝐚𝐩: https://bit.ly/3qPMyiY

LEAVE A REPLY

Please enter your comment!
Please enter your name here