សញ្ញាវិជ្ជមាន: ពាណិជ្ជកម្មរបស់ប្រទេសចិន សម្រេចបានកំណើន៨,៩%ក្នុងខែមេសា លើសពីការរំពឹងទុករបស់ទីផ្សារ

0

សុខុម

ប៉េកាំង: ពាណិជ្ជកម្មសរុបរបស់ប្រទេសចិន សម្រេចបានកំណើន៨,៩%ក្នុងខែមេសា ដោយមានសន្ទុះយឺតបន្តិចបើធៀបនឹងខែមីនា ប៉ុន្តែនៅតែលើសពីការរំពឹងទុករបស់ទីផ្សារ ខណៈផលិតកម្មបានបង្ហាញពីភាពធន់ទ្រាំ និងបានងើបឡើងវិញលឿនជាងការរំពឹងទុក។

ក្រុមអ្នកវិភាគលើកឡើងថា ពាណិជ្ជកម្មនឹងបន្តងើបឡើងវិញក្នុងប៉ុន្មានខែខាងមុខនេះដោយមានការរៀបចំព្រឹត្តការណ៍ពិព័រណ៍ ខណៈវដ្ដនៃការដំឡើងអត្រាការប្រាក់ធនាគារកណ្ដាលអាមេរិក ជិតឈានដល់ទីបញ្ចប់ដែលនឹងជួយជំរុញតម្រូវការក្នុងទីផ្សារ។គយនៃប្រទេសចិន កាលពីថ្ងៃអង្គារ ទី៩ ខែឧសភា បានទម្លាយឱ្យដឹងថា ការនាំចេញបានកើនឡើង១៦,៨%ក្នុងខែមេសា ដែលនេះឆ្លុះបញ្ចាំងពីប្រជាប្រិយភាពនៃផលិតផលចិន នៅក្រៅប្រទេស។

ក្រុមអ្នកឃ្លាំមើលស្ថានការណ៍និយាយថា ការនាំចូលបានធ្លាក់ចុះ០,៨%ដែលបង្ហាញថា តម្រូវការក្នុងស្រុកកំពុងតែងើបឡើងវិញ។

គ្រាន់តែក្នុងខែមេសា កំណើននៃការនាំចេញបានធ្លាក់ចុះពី២៣,៤%ក្នុងខែមីនា ប៉ុន្តែអត្រានេះគឺលឿនជាងខ្លាំងបើធៀបនឹងអត្រា០,៩%ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២៣។

ទិន្នន័យគយបង្ហាញថា ពាណិជ្ជកម្មសរុបរបស់ប្រទេសចិន សម្រេចបានកំណើន៥,៨%ឈានដល់១,៩ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ដោយកើនឡើងពី៤,៨%ក្នុងត្រីមាសទី១។

លោក Hu Qimu អគ្គលេខាធិការរងនៃវេទិកាសមាហរណកម្មសេដ្ឋកិច្ចឌីជីថល Forum 50 បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអង្គារ ទី៩ ខែឧសភា ថា ពាណិជ្ជកម្មរបស់ប្រទេសចិន បានបន្តកើនឡើងលើសពីការរំពឹងទុករបស់លោក។

លោកធ្លាប់បានប៉ាន់ប្រមាណថា កំណើនពាណិជ្ជកម្មក្នុងត្រីមាសទី១ ដើមឆ្នាំនេះនឹងស្របតាមកំណើនផលទុនជាតិសរុប (GDP ពី) ៤%ទៅ៥%៕ ព័ត៌មាន Global Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here