ដោយៈ សុខុម
វៀងចន្ទន៍: ប្រទេសឡាវ ពេលនេះបានចាប់ផ្ដើមសាងសង់ហើយនូវរោងចក្រថាមពលអគ្គិសនី ដើរដោយខ្យល់Monsoon Wind Power Project ដែលនឹងក្លាយជាគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ធំបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកម្លាំង៦០០មេហ្គាវ៉ាត់ (MW)។
រោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់នេះ នឹងមានទួរប៊ីនខ្យល់ចំនួន១៣៣ និងលាតសន្ធឹងលើផ្ទៃដីសម្បទានជាង១.០០០ហិកតា។ គម្រោងប្រកបដោយមហិច្ឆតានេះ កំពុងត្រូវបានអនុវត្ត បន្ទាប់ពីកិច្ចព្រមព្រៀង ឥណទាន៦៩២,៥៥លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company។
ដោយមានភូមិសាស្ត្រ ស្ថិតនៅតំបន់ភ្នំនៃខេត្តសេកុង (Sekong) និងខេត្តអាត់តៈពឺ (Attapeu) ដែលមានកម្ពស់ពី១.០០០ម៉ែត្រទៅ១.៦០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ គម្រោងនេះរំពឹងថា នឹងបញ្ចប់ការសាងសាង់នៅឆ្នាំ២០២៥ ហើយត្រូវបានចុះកិច្ចសន្យានាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាម សម្រាប់រយៈពេល២៥ឆ្នាំ។
បច្ចុប្បន្នប្រទេសឡាវ មានគម្រោងថាមពលវារីអគ្គិសនីរហូតដល់ទៅ៨១ គម្រោងថាមពលសូឡាចំនួន៨ គម្រោងជីវម៉ាស់ចំនួន៤ គម្រោងថាមពល ទាញចេញពីកម្តៅក្នុងផែនដីចំនួន១ ជាមួយនឹងថាមពលដំឡើង សរុបចំនួន១១.៦៦១មេហ្គាវ៉ាត់ (MW) និងផលិតអគ្គិសនីប្រចាំឆ្នាំ បានប្រមាណ៥៨.៨១៣គីឡូវ៉ាត់ម៉ោង (KWh)៕ Laotian Times៕