ដោយៈ ជេស៊ីកា
ភ្នំពេញៈ បណ្តាអ្នកជំនាញលំដាប់អន្តរជាតិជាច្រើន បានសម្តែងសុទិដ្ឋនិយមពីទីផ្សារអចលនទ្រព្យ នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។
ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែង លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនPrince Real Estateបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា “វិស័យអចលនទ្រព្យ នឹងបន្តមានភាពរឹងមាំ ដែលជំរុញដោយបទប្បញ្ញត្តិ នៃការវិនិយោគងាយស្រួល និងគោលនយោបាយ របស់រដ្ឋាភិបាលដ៏អំណោយផល”។
លោកបន្តថា “ទោះជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា វានឹងមានបញ្ហាប្រឈមនៅតាមផ្លូវ ប៉ុន្តែជាមួយនឹងការធ្វើផែនការ និងការអនុវត្តគោលនយោបាយត្រឹមត្រូវ កត្តាទាំងនេះអាចយកឈ្នះបាន”។
លោកEdward បានទទួលស្គាល់ថា ឥឡូវនេះ ពិតណាស់វានឹងមានបញ្ហាប្រឈម ប៉ុន្តែវាអាចត្រូវបានយកឈ្នះ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដ៏ល្អ ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ”។
លោកបានបន្ថែមថា “ដរាបណាបរិយាកាសធុរកិច្ច ទូទៅនៅតែមានសុខភាពល្អ ដរាបណាអាជីវកម្មថ្មី បន្តចូលទៅកាន់ក្នុងទីផ្សារក្នុងស្រុក ហើយផលិតផលក្នុងស្រុកសរុបបន្តកើនឡើង ខ្ញុំជឿជាក់ថា ទោះបីជាមានការជំរុញខ្ពស់ជាងមុន ចំពោះរូបិយប័ណ្ណប្រាក់រៀលក្នុងស្រុកក៏ដោយ ប៉ុន្តែអ្វីៗទាំងអស់នឹងមិនអីនោះទេ”។
ជាមួយគ្នានេះ លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលកំពុងវិនិយោគគម្រោងធំមួយ នៅរាជធានីភ្នំពេញ និងគំរោងជាច្រើនទៀត នាពេលអនាគតបានមានប្រសាសន៍ថា “ប្រសិនជាអ្នកមានប្រាក់ អ្នកគួរវិនិយោគអចលនទ្រព្យនៅកម្ពុជា”។
លោកអះអាងបែបនេះ ដោយឈរលើមូលដ្ឋានមួយចំនួនដូចជា កក្តាសុខសន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែង កំណើនសេដ្ឋកិច្ចដ៏លេចធ្លោ ធៀបនឹងប្រទេសក្នុងតំបន់ អត្រាប្រជាពលរដ្ឋវ័យក្មេងច្រើន និងអត្រាកំណើតមានភាពល្អប្រសើរជាងគេ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
លោកបន្តថា “អាស៊ាន បាននិងកំពុងក្លាយជាតំបន់រីកចម្រើនលឿនជាងគេក្នុងពិភពលោក ហើយប្រទេសកម្ពុជាកំពុងទទួលបានផលប្រយោជន៍ច្រើនផងដែរ”។
ជាមួយគ្នានេះ លោកDato Prof Dr Alber Tanអគ្គនាយកក្រុមហ៊ុនរៀបចំ ជំនួបអាជីវកម្មលំដាប់អន្តរជាតិ ប្រចាំប្រទេសម៉ាឡេស៊ីបានថ្លែងឲ្យដឹងថា មានឱកាសអាជីវកម្មច្រើនណាស់ នៅប្រទេសកម្ពុជា ដែលអ្នកវិនិយោគអន្តរជាតិជាច្រើន នឹងឈានជើងមកកាន់ប្រទេសនេះនាពេលឆាប់ៗខាងមុខ។លោកបន្តថា “ការវិនិយោគអចលនទ្រព្យនៅទីក្រុងភ្នំពេញ ជាឱកាសល្អ សម្រាប់អ្នកធុរកិច្ចអន្តរជាតិ”៕