ឧកញ៉ាជនជាតិម៉ាឡេស៊ីមួយរូបថា កម្ពុជាមានឱកាសអាជីវកម្មច្រើនក្រោយវិបត្តិកូវីដ១៩

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អ្នករៀបចំកម្មវិធីជំនួបអាជីវកម្មលំដាប់អន្តរជាតិ ដែលមានសមាជិកជាសហគ្រិន រហូតដល់ជាង១០,០០០នាក់ បានលើកឡើងពីឱកាសចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។

លោកDato Prof Dr Albert Tanស្ថាបនិកនៃក្រុមហ៊ុនAPGបានមានប្រសាសន៍ឲ្យ អគ្គនាយកគេហទំព័រPropertyarea.asia ដឹងក្នុងដំណើរទស្សនកិច្ច នៅទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះថា កាលពី១០ឆ្នាំមុន ប្រជាពលរដ្ឋកម្ពុជានៅមានជីវភាពខ្វះខាតច្រើន ពួកគេបានគិតពីបញ្ហាជីវភាព និងខិតខំប្រឹងប្រែងលើកកំពស់ជីវភាពរបស់ពួកគេ។

លោកបន្តថា “ប៉ុន្តែពេលនេះ អ្វីៗបានផ្លាស់ប្តូរ ជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើង ដែលធ្វើឲ្យវិនិយោគិនអន្តរជាតិសម្លឹងមើលមកកាន់ទីផ្សារនេះ”។ លោកបន្តថា “អ្វីដែលកម្ពុជាខ្វះខាត គឺកម្ពុជាមិនសូវបានផ្សព្វផ្សាយ ពីសក្តានុពលប្រទេសរបស់ខ្លួន ទៅកាន់បរទេស ខណៈដែលប្រទេសជាច្រើន បានផ្សព្វផ្សាយព៌តមានអវិជ្ជមានពីកម្ពុជា”។

លោកDato Prof Dr Albert Tanបានបញ្ជាក់ថា អ្នកវិនិយោគសឹង្ហបុរី តៃវ៉ាន់ និងប្រទេសមួយចំនួនទៀត គិតថាកម្ពុជាមានការចាប់ជំរិត ភេវរកម្ម និងអន្តិសុខជាដើម ជាហេតុធ្វើឲ្យពួកគេមិនសម្រេចចិត្តមកសិក្សាពីឱកាស និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោកបន្តថា “នៅប្រទេសកម្ពុជា មានឱកាសវិនិយោគច្រើនណាស់ មាន​ឱកាសអាជីវកម្មជាច្រើននៅទីនេះ”។ លោកបន្ថែមថា “កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ជាឱកាសដែលអ្នកវិនិយោគអន្តរជាតិអាចស្វែងរកឱកាស និងផលចំណេញច្រើននៅទីនេះ”។

លោកDato Prof Dr Albert Tan បានពង្រីកក្រុមហ៊ុនAPG ទៅកាន់ប្រទេសស្ទើរទាំងអស់ក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀតដូចជា កូរ៉េ ជប៉ុន ចិន តៃវ៉ាន់ ក្រុងហុងកុង និងប្រទេសមួយចំនួននៅក្នុងសហគមន៍អឺរ៉ុបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here