ហេតុអ្វីត្រូវទិញដីលំហែរជាប់មាត់សមុទ្រពីគំរោងឆ្នេរ សមុទ្រកោងកាង

0

ដោយៈគង់ សូរិយា

        ខេត្តកែបៈ ការទទួលបានដីលំហែរជាប់មាត់សមុទ្រ ជាការកម្រមួយដែលអ្នកស្វែងរកដីប្រភេទនេះពិបាករក ដោយសារមានតម្លៃថ្លៃ ធៀបជាមួ​យ​ដី​ដទៃទៀត។

ជាក់ស្តែងនៅក្រុងព្រះសីហនុ ដីជាប់មាត់សមុទ្រមានតម្លៃចន្លោះពី២០០០ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដីនៅខេត្តកំពត ដែលមានទីតាំងជាប់មាត់ព្រែកកំពង់បាយ ក្នុងខេត្តកំពតមានតម្លៃមិនក្រោ​ម​ចន្លោះពី៥០០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េផងដែរ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYongsia Real Estate ដែលបាននិងកំពុងអភិវឌ្ឍន៍ដីលំហែរកាយ នៅក្នុងទឹកដីក្រុងកែបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដីជាប់មាត់សមុទ្រនៅតែជាដី មានតំលៃជាងគេនាពេលអនាគត វាអាចកើនតំលៃដល់ទៅរាប់ពាន់ដុល្លាក្នុងមួយម៉ែត្រការ៉េ នៅពេលតំបន់នោះមានការអភិវឌ្ឈន៍ល្អ។

លោកបន្តថា ប៉ុន្តែបច្ចុប្បន្ននេះ ដីជាប់មាត់សមុទ្រក្នុងក្រុងកែប មានតំលៃធូថ្លៃនៅឡើយ បើអ្នកណាហ៊ានវិនិយោគនៅពេលនេះ អ្នកនោះ នឹងទទួលបានផ្លែផ្កាច្រើននាពេលអនាគត”។ លោកបន្តថា “ដីក្នុងខេត្តកែប ដែលបាន និងកំពុងអភិវឌ្ឍន៍គំរោងឆ្នេរលំហែរ និងបានកែច្នៃជាច្រើន ដើម្បីបង្កើតក្តីសុបិនរបស់អតិថិជន នឹងឡើងថ្លៃខ្ពស់ ដោយអ្នកទិញ នឹងទទួលបានដីលំហែរដ៏ប្រណីត និងមានឱកាសចំណេញខ្ពស់”។

គំរោងឆ្នេរសមុទ្រកោងកាងបាន និងកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងច្រើន និងប្រកបដោយប្រណីតភាព ដែលបច្ចុប្បន្នក្រុមហ៊ុនYoungsia Real Estateបានអភិវឌ្ឍន៍ ដោយជីកព្រែកសប្បនិម្មិត ពត់ពែនតាមដងព្រែក សាងសង់ស្ពានឈើប្របមាត់សមុទ្រ សម្រាប់ដើរកំសាន្តប្រវែង១០០០ម៉ែត្រ ដាំដើមដូងប្រមាន៥០០ដើម ជាមួយនឹងរូបសំណាក ក្តាមសប្បនិម្មិតជាដើម។

លើសពីនេះ គម្រោងនេះ ក៏ស្ថិតនៅជាប់ឆ្នេរដែលមានខ្សាច់សក្បុរ មានព្រែដើមកោងកាងដ៏ស្រស់បំព្រង ទេសភាពស្រែអំបិល និងជួរភ្នំដ៏វែងអន្លាយផងដែរ ហើយអ្វីកាន់តែពិសេសអ្នកទៅលេងកំសាន្ត និងទិញដីនៅក្នុងគំរោងនេះអាចជិះអូរប័រ ចេញពីគំរោងទៅកាន់សមុទ្រ មើលទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចបានយ៉ាងស្រស់ស្អាតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here