អ្នកធុរកិច្ចជប៉ុនមួយក្រុមគ្រោងវិនិយោគលើដំណាំកសិឧស្សា ហកម្មនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកវិនិយោគ​ជប៉ុន​១​ក្រុម ​នឹង​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​លើ​ឧស្សាហកម្ម​ស្វាយចន្ទី​ នៅ​កម្ពុ​ជានា​ចុងខែ​ឧសភា​នេះ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ និង​ពង្រីក​ការវិនិយោគ​ទៅលើ​ការកែច្នៃ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​រប​ស់​ខ្លួន និង​ពិភពលោក។ ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាគ្រោងប្រែក្លាយកម្ពុជា ជាអធិរាជនាំចេញស្វាយចន្ទីរ។

លោកអួន ស៊ី​ឡុ​ត ប្រធាន​សមាគម​​ស្វាយចន្ទី​កម្ពុជា​ (​ស​សក​)​ បានមានប្រសាសន៍ឲ្យដឹងថា ឧស្សាហកម្ម​កែច្នៃ និង​នាំចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ត្រូវ​រំពឹងថា នឹងមាន​ដំណើរការ​កា​ន់​តែ​ល្អ ខណៈ​តាម​គម្រោង​នៅ​ចុងខែ​ឧសភា​នេះ ​នឹងមាន​វិនិយោគិន​ជប៉ុន​នៅក្នុង​ឧស្សា​ហកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជាច្រើន​ ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ពិភា​ក្សា​ជាមួយ​អាជ្ញាធរ និង​ផ្នែក​ឯកជន​កម្ពុជា​លើ​លទ្ធភាព ​នៃ​ការវិនិយោគ​លើ​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី និង​ផលិត​ផល​គ្រាប់ស្វាយចន្ទី​ផ្សេងទៀត​។

រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​ ២០២៣ បានអនុម័ត​លើ​សេចក្តីព្រាង “​គោល​យោ​បាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ​ ២០២២-២០២៧”។

គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី គឺមាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខ​ណៈ ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យា​ប័ន្ន ធានា​នូវ​និរន្តរភាព និង​ការធ្វើ​ពិ​ពិ​ធ​កម្ម​សេដ្ឋកិច្ច និង​មាន​គោលបំណង​ប្រែក្លាយ​កម្ពុជា ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សា្វ​យ​ចន្ទី​ដ៏​សំ​ខាន់​មួយ​ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​។​

លោកស៊ី​ឡុ​តបានបន្តឲ្យដឹងទៀតថា ផលិតកម្ម​គ្រាប់ស្វាយចន្ទី​កម្ពុជា​ត្រូវ​រំពឹងថា​ នឹងមាន​ដំណើរ​វិវឌ្ឍន៍​ទៅមុខ ​កាន់តែ​ល្អ​នាពេល​អនាគត ដោយនៅ២សប្តាហ៍​ខាងមុខ​ នឹងមាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ធំៗ​មក​កម្ពុជា​ ដើម្បី​សិក្សា​លម្អិត​ពី​ការបណ្តាក់ទុន ​លើ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី រោងចក្រ​កែច្នៃ​សម្បក​គ្រាប់ស្វាយចន្ទី​ធ្វើជា​ប្រេង និង​ធ្វើ​ធ្យូង​សម្រាប់​ដុត ជាដើម​។​

លោក​បាន​ថ្លែងថា​ ​“បើតាម​ខ្ញុំ​ដឹង គឺ​នៅ​ថ្ងៃទី​២៥ ខែឧសភា​ខាងមុខនេះ នឹងមាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មកពី​ជប៉ុន​ជាច្រើន ​នៅក្នុង​ផលិតកម្ម​កែច្នៃ ​គ្រាប់ស្វាយចន្ទី​ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​ពិនិត្យមើល​ដោយផ្ទាល់ ​ពី​សក្តានុពល​នៃ​ស្ថានភាព​ចម្ការ គុណភាព​គ្រាប់ស្វាយចន្ទី និង​លទ្ធភាព​នៃ​ការវិនិយោគ”។​

កម្ពុជាមាន​ផ្ទៃដី​ចម្ការ​ស្វាយចន្ទី ប្រមាណ៧០​ម៉ឺន​ហិកតា ក្នុងនោះ​ប្រ​ហែល៧​ម៉ឺន​ហិកតា ​ប្រឈម​នឹង​ការ​បាត់បង់​ដោយសារ​ប្រជាកសិករ​ឈូស​ចោល​ទៅ​ដាំដំឡូង​មី ឬ​ដំណាំ​ផ្សេងៗ​ជំនួស​វិញ​។ ជាធម្មតា​ដើម​ស្វាយចន្ទី​ អាច​ផ្តល់​ផល​បន្ទាប់ពី​ដាំ​បានចន្លោះពី៥ ទៅ-៦​ឆ្នាំ។ ក្នុង​ទំហំ​ដី១​ហិកតា​ជា​មធ្យម ​ផ្តល់​ផល​ចន្លោះ​ពី ១,៥-១,៨​ តោន​ក្នុង១​ឆ្នាំ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here