លោកEdward Leeថានេះជាពេលវេលាស័ក្តិសមសម្រាប់ការនាំយកសណ្ឋាគារប្រណីតចូលទីផ្សារកម្ពុជា

0

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ នាយកប្រតិបត្តិក្រុមហ៊ុនPrince Real Estateលោក Edward Lee បានថ្លែងថា កម្ពុជាជាទីផ្សារស័ក្តិសម សម្រាប់ឱកាសវិនិយោគឬនាំយកសណ្ឋាគារប្រណីតមកកាន់ទីផ្សារនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា “រដ្ឋាភិបាលក៏កំពុងអនុវត្តន៍គំនិតផ្តួចផ្តើម ប្រតិបត្តិការអគារមិនទាន់សាងសង់បញ្ចប់ ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ឬអន្តរជាតិ ដែលអាចកាន់កាប់គម្រោងនេះ”។

លើប្រធានបទសណ្ឋាគារលំដាប់ខ្ពស់ លោក Edward បានលើកឡើងថា ការផ្គត់ផ្គង់សណ្ឋាគារប្រណិតៗ នៅកម្ពុជាមានមិនគ្រប់គ្រាន់ ជាពិសេសនៅខេត្តសៀមរាប និងក្រុងព្រះសីហនុ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលនាំឱ្យម៉ាកយីហោល្បីៗជាច្រើនស្វែ​ង​រកឱកាសចូលទីផ្សារសណ្ឋាគារកម្ពុជា កាលពីមុនវិបត្តិកូវីដ-១៩។

លោកជឿជាក់ថា ស្របពេលដែលការហោះហើរ បានបើកដំណើ​រការឡើងវិញ ហើយតម្រូវការកន្លែងស្នាក់នៅ ប្រកបដោយគុណភាពកាន់តែកើនឡើង នោះវាគឺជាពេលវេលាដ៏ត្រឹមត្រូវ សម្រាប់សណ្ឋាគារលំដាប់ខ្ពស់ចូលមកទីផ្សារកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here