ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានថ្លែងថា ទីផ្សារដីធ្លីនៅតែមានសកម្មភាពទិញលក់ជាធម្មតា ប៉ុន្តែអ្នករកទិញដីភាគច្រើន បានសាកសួរពីដីដែលមានតម្លៃក្រោមទីផ្សារ។
លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ ឧសភាថា ទីផ្សារដីធ្លី នៅតែមានសកម្មភាពទិញលក់ ពិសេសដី ដែលមានតម្លៃក្រោមទីផ្សារ ប៉ុន្តែទំហំទឹកប្រាក់នៃការទិញលក់មិនសូវមានចំនួនច្រើនប៉ុន្មានឡើយ។






