លោកបណ្ឌិតBen Liអះអាងថា គេហទំព័រPropertyareaបានរួមចំណែកយ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យ

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនUrban Hubលោកបណ្ឌិតBen Li ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងខុនដូធំមួយនៅភាគខាងត្បូងរាជធានីភ្នំពេញ បានលើកឡើងពីការរួមចំណែករបស់គេហទំព័រPropertyarea.asia ក្នុងការលើកកំពស់វិស័យអចលនវត្ថុនៅកម្ពុជា។

លោកបណ្ឌិត​បានមានប្រសាសន៍បែបនេះ ក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុនUrban Village និងគេហទំព័រPropertyarea.asiaតំណាងដោយលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia។

លោកបណ្ឌិតBen Liបានមានប្រសាសន៍ថា អ្នកនៅក្នុងវិស័យនេះ ភាគច្រើនបានស្គាល់ពីគេហទំព័រនេះ ដែលបានរួមចំណែកផ្សព្វផ្សាយព៌តមានមានលក្ខណៈវិជ្ជមាន ផ្សព្វផ្សាយចំណេះដឹងទូទៅជាច្រើនទាក់ទងវិស័យអចនវត្ថុ និងវិស័យសំណង់នៅកម្ពុជា ដើម្បីឲ្យសាធារណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិបានស្គាល់និងយល់ដឹងពីស្ថានភាពទូទៅនៃសេដ្ឋកិច្ច និងដំណើរវិវត្តន៍របស់វិស័យសំណង់នៅកម្ពុជា។

លោកបញ្ជាក់ថា “អ្នកវិនិយោគជាតិ អន្តរជាតិ សូមចូលរួមចំណែកគាំទ្រដល់គេហទំព័រនេះ ដើម្បីឲ្យស្ថាប័ននេះអាចផ្សព្វផ្សាយព៌តមានមានលក្ខណៈវិជ្ជមាន និងប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ”។លោកបន្តថា “លោកយិន លាងគង់បានធ្វើយ៉ាងល្អ ក្នុងនាមជាប្រព័ន្ឋផ្សព្វផ្សាយដ៏ល្អ និងឈានមុខមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here