ក្រុមហ៊ុនថៃBig C កំពុងពង្រីកអាជីវកម្មនៅកម្ពុជា វៀតណាម និងប្រទេសឡាវ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនលក់គ្រឿងទេស និងទំនិញទូទៅBig C ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានចាប់ផ្តើមសាងសង់ផ្សារទំនើបដំបូងរបស់ខ្លួន នៅក្នុងប្រទេសឡាវ ជាមួយនឹងផែនការបើកទ្វារជាផ្លូវការនៅឆ្នាំ២០២៤ខាងមុខ។

ប្រតិបត្តិករផ្សារទំនើបធំបំផុតលំដាប់ទីពីរ របស់ប្រទេសថៃ Big C មួយនេះកំពុងមានប្រតិបត្តិការ នៅក្នុងប្រទេសចំនួន៤ គឺប្រទេសថៃ វៀតណាម កម្ពុជា និងប្រទេសឡាវ។ ចំណែក ផ្សារទំនើបថ្មីដែលគ្រោងនឹងបើកនៅក្នុងប្រទេសឡាវនេះ គឺជាផ្នែកមួយនៃផែនការពង្រី​កខ្លួនរបស់ក្រុមហ៊ុនសម្រាប់តំបន់។

ផ្សារទំនើប Big C នៅប្រទេសឡាវ នឹងត្រូវសម្របខ្លួនជាពិសេ​សទៅនឹងទីផ្សារឡាវ ជាមួយនឹងផលិតផលជាច្រើនដូចជា អាហារកំប៉ុង សាច់ស្រស់ បន្លែ គ្រឿងប្រើប្រាស់ និងសម្លៀកបំពាក់។  ផ្សារទំនើបនេះ នឹងបង្ហាញផលិតផល ដែលមានប្រភពក្នុងស្រុក និងនាំចូលពីប្រទេសថៃ ចិន វៀតណាម និងបណ្តាប្រទេសនៅអឺរ៉ុប។

ប្រភពដែលជិតស្និទ្ធនឹងការអភិវឌ្ឍ បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយថា តើក្រុមហ៊ុនណាខ្លះដែលពាក់ព័ន្ធ ក្នុងគម្រោងនេះនោះទេ ប៉ុន្តែប្រភពនោះបានបញ្ជាក់ថា អ្នកវិនិយោគឡាវក៏ចូលរួមផងដែរ។

ការបើកផ្សារទំនើបនេះត្រូវបានគេរំពឹងថា នឹងមានផលប្រយោ​ជន៍ជាវិជ្ជមានដល់សេដ្ឋកិច្ចឡាវ ព្រមទាំងបង្កើតការផ្តល់ការងារ និងជួយបង្កើនលំហូរវិនិយោគផ្ទាល់ ពីបរទេសចូលមកក្នុងប្រទេសឡាវ។ ផ្សារទំនើប Big C ដំបូងគេក្នុងប្រទេសឡាវមួយនេះ គ្រោងបើកទ្វារជាសាធារណៈនៅខែមេសា ឆ្នាំ២០២៤ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here