រោងចក្រផលិតកង់រថយន្តតម្លៃ៣០០លានដុល្លារនឹងបើក សម្ភោធនៅថ្ងៃទី២២ ឧសភាខាងមុខ

0

ដោយៈ ហ្វីអូណា

ភ្នំពេញៈ តាមកម្មវិធីគ្រោងទុក សម្តេចតេជោនឹងអញ្ជើញចូលរួមសម្ភោធរោងចក្រផលិតកង់ រថយន្តតម្លៃ៣០០លានដុល្លារ នៅថ្ងៃទី២២ ឧសភាខាងមុខនេះ។

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោកយូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងរៀបចំសំ​ណេះ​សំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ការបើកដំណើរការរោងចក្រដ៏ធំនេះ គ្រោងនឹងរៀបចំពិព័រណ៌ និងសម្ពោធរោងចក្រផលិត សំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here